ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាឆ្មាំសមុទ្រឥណ្ឌា១គ្រឿង ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​បំពេញ​ទស្សនកិច្ច​សុច្ឆន្ទៈ​នៅ​​កម្ពុជា​

107

ព្រះសីហនុ: មន្ត្រីកងទព័ជើងទឹកកម្ពុជាថ្លែងថា នៅ​ព្រឹកថ្ងៃទី25មីនា2019​នេះ នាវានាវាឆ្មាំសមុទ្រឥណ្ឌា១គ្រឿង ឈ្មោះ​ ICGS VIJIT-31 ប្រភេទ​នាវាល្បាត បានចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​បំពេញ​ទស្សនកិច្ច​សុច្ឆន្ទៈ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​​រយៈពេល 5​ថ្ងៃ(​គិតពី ថ្ងៃទី25-29មីនា2019)។ក្នុងពេលបំពេញ​ទស្សនកិច្ច គណប្រតិភូ​នាវានឹង​អញ្ជើញ​ចូល​ជួប​សំដែង​ការ​គួរសម​ជាមួយ គណៈអភិបាល​ខេត្តព្រះសីហនុ មេបមេបញ្ជាការមូលដ្ឋានសមុទ្រលោកនាយឧត្ដមនាវី អគ្គមេបញ្ជាការ​រងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ​កងទ័ព​ជើង​ទឹក។ ក្រៅពីនេះក៍មានគម្រោងធ្វើទស្សនកិច្ច និងមានការប្រកួតបាល់ទាល់ បាល់ទះជាមិត្តភាព រវាងក្រុម​នាវិក​នៃ​នាវា​ឆ្មាំ​សមុទ្រ​ឥណ្ឌា​ ជាមួយ​នាវិក​កងទ័ព​ជើង​ទឹក​ មូលដ្ឋាន​សមុទ្រ​ផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង