ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថោង សារ៉ាត់ និងបក្ខពួក៤ទៀត ត្រូវ ជាប់ពន្ធនាគារមួយជីវិត ករណីបាញ់សម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ

83

ភ្នំពេញ៖ ឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចអះអាងថា ជាមេខ្លោងនៃអំពើឃាតកម្មសម្លាប់ ឧកញ៉ា អ៉ឹង ម៉េងជឺ ត្រូវបាន
ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង នៅរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមផ្ដន្ទាទោស
ដាក់ពន្ធនាគារអស់មួយជីវិត រួមជាមួយបក្ខពួកចំនួន៤នាក់ ។
ក្រុមឧក្រិដ្ឋជនទាំង៥នាក់ ដែលត្រូវផ្ដន្ទាទោសដាក់មួយជីវិតនោះ រួមមាន៖ ទី១៖ លោក ថោង សារ៉ាត់ ជាមេក្លោង, ទី២៖ឈ្មោះ ស៊ាង វាសនា, ទី៣៖ឈ្មោះ មាស សម្បត្តិ, ទី៤៖ឈ្មោះ កុយ ចាន់ថុល និងទី៥៖ឈ្មោះ ឈុំ ចិត្រា។

ក្រុមគ្រួសារសាច់ញាតិរបស់ក្រុមឧក្រិដ្ឋជនទាំង៥នាក់នេះ កំពុងតែធ្វើការតវ៉ា និងបិទផ្លូវសាធារណៈ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ជំទាស់ ចំពោះការសម្រេចរបស់តុលាការ។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏កក្រើករាជធានីភ្នំពេញនេះ បានកើតឡើង កាលវេលាម៉ោង៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកឧកញ៉ាចុះពីរថយន្ត ឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង