រថយន្តរ៉ែងរ៉ូវ័រ បុកម៉ូតូ ស្លាប់ និស្សិតម្នាក់ , ចាំមើលសមត្ថកិច្ចចាប់រថយន្តបង្កបានទេ បើថតជាប់កាមេរ៉ាសុវត្ថិភាព
រាជធានីភ្នំពេញ៖និស្សិតសកលវិទ្យាល័យផារ៉ាហ្គនម្នាក់ជិត បញ្ចប់ថ្នសក់ បរិញ្ញាបត្រត្រូវបានរថយន្តបុកផ្តាច់ជីវិត ក្នុង
ហេតុការណ៍គ្រោះថ្នាក់ចរាចរ កាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩ ស្ថិតនៅផ្លូវ៣១៧កែងនិងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ។
យុវតីរងគ្រោះមានឈ្មោះឌុមរីដាអាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលសង្កាតស្ទឹងមានជ័យខណ្ឌមានជ័យ។នៅ មុនពេលកើតហេតុយុវតីដែលរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុងពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល1J-5254
ធ្វើដំណើរពីទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានរថយន្តម៉ាករ៉ែងរ៉ូវ័រពណ៌ខ្មៅពាក់2-AF-7777
បើកបរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនៅ បានបោះពួយបុកចំយុវតី ពេញទំហឹងខ្ទាតបោកទៅនឹង របងថ្មបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ
ហើយរថយន្តបានព្យាយាម បើករត់គេចចេញបាត់ពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ ខណ្ឌទួលគោកសហការ ជាមួយចរាចរណ៏ក្រុងបាន ចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងស្រាវ ជ្រាវរករថយន្តបង្ក ដែលថតជាប់តាមរយ:កាមេរ៉ាសុវត្ថិភាព។
ចំណែកលើបណ្តាញសង្គម បានបញ្ចេញមតិថ្កោលទោស ចំពោះរថយន្តបង្ក ថា នេះជារថយន្ត របស់អ្នកបើកបរដ៏សែនឈ្លើយ អ្នកបើកបរដែលប្រមាថជីវិតអ្នកដទៃ អ្នកបើកបរដែលជាឃាតករ សំលាប់ជីវិតបញ្ញវ័ន្តមួយរូបរបស់ជាតិ ឆក់យកជីវិតកូនស្រី បងប្អូនស្រី មិត្តភក្តិជាទីស្រឡាញ់របស់គេយ៉ាងព្រៃផ្សៃបំផុត រដ្ឋាភិបាល និងមន្ត្រីដែលពាក់ព័ន្ធ មិនអាចបណ្តោយអោយអ្នកបើកបររូបនេះរួចខ្លួន ឬត្រឹមសងជាសំណងឡើយ។ ទោះខ្ញុំមិនមែនសាច់ញាតិជនរងគ្រោះ តែខ្ញុំពិតជារន្ធត់ និងខ្លោចចិត្តអានិតបងស្រីរងគ្រោះជាពន់ពេក ពេលបានមើលវីដេអូនោះហើយ ៕