ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សយន្ត កញ្ញា Sophia កំពុងសំឡឹងមើលអំពីឱកាស និងអត្ថប្រយោជន៍ នៃការឈានចូលដំណាក់កាលឧស្សាហកម្ម ៤.០

93


សម្តេចតេជោ បានថ្លែងថា ថ្ងៃនេះ យើងបានជួបមនុស្សយន្ត (Robot) កញ្ញា Sophia ក្នុងពេលដែលកម្ពុជាកំពុងសំឡឹងមើលអំពីឱកាស និងអត្ថប្រយោជន៍នៃការឈានចូលដំណាក់កាលឧស្សាហកម្ម ៤.០។ សព្វថ្ងៃនេះ នៅប្រទេសមួយចំនួនគឺគេកំពុងដាក់អោយប្រើប្រាស់គ្រឿងយន្ត (Robot) ដើម្បីជំរុញសង្វាក់ផលិតកម្មអោយ មានសន្ទុះបរិមាណខ្ពស់ប្រកបដោយគុណភាព ដែលចំណេញទាំងពេលវេលា និងចំណេញទាំងការប្រើប្រាស់ចំនួនបុគ្គលិកកម្មករ។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា
បច្ចេកវិទ្យាឌីជីថល ក្នុងយុគសម័យឧស្សាហកម្ម ៤.០ គឺជាតម្រូវការចាំបាច់របស់ប្រទេសជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត។ ដើម្បីប្រកួតប្រជែង និងទាញយកនូវអត្ថប្រយោជន៍ជា ច្រើនពីយុគសម័យឌីជីថលឧស្សាហកម្ម ៤.០ យើងចាំបាច់ត្រូវមានធនធានមនុស្សគ្រប់គ្រាន់។ តើកម្ពុជាអាចឈានចូលដំណាក់កាលនេះបានឬនៅ?៕

អត្ថបទដែលជាប់ទាក់ទង