ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ៊ានបង្កហេតុ ហេតុអ្វីមិនហ៊ានទទួលខុសត្រូវ

105

(ភ្នំពេញ)៖ លោក ស សុខា កូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបច្ចុប្បន្នមានតួនាទីជា រដ្ឋលេខាធិការក្រសួងអប់រំ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ក៏បានចេញមកប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងទទូចឲ្យកម្លាំងនគរបាលតាមចាប់អ្នកបើករថយន្ត មកផ្តន្ទាទោសផងដែរ។

នៅលើ Facebook របស់ខ្លួន លោក ស សុខា បានបញ្ជាក់ថា ហ៊ានបង្កហេតុ ហេតុអ្វីមិនហ៊ានទទួលខុសត្រូវ។
ខ្ញុំមានការសោកស្ដាយ និងរន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលដែលទទួលដំណឹងតាមបណ្ដាញព័ត៌មានថា មានរថយន្ត Rang Rover ផ្លាកភ្នំពេញ 2AF-7777 បានបើកលឿនដូចហោះបុកយុវតីជានិស្សិតម្នាក់បណ្ដាលឱ្យស្លាប់ តាមបណ្ដោយផ្លូវ៣១៧ កែងផ្លូវ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រួចបើករត់គេចខ្លួនមិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ តើហេតុអ្វីបានជាហ៊ានបង្កហេតុ តែមិនហ៊ានទទួលខុសត្រូវទៅវិញ?
ក្នុងនាមប្រជាពលរដ្ឋមួយរូប ខ្ញុំសូមថ្កោលទោសចំពោះទង្វើល្មើសច្បាប់ បង្កគ្រោះថ្នាក់មិនទទួលខុសត្រូវបែបនេះ។ ខ្ញុំសូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាពិសេសការិយាល័យនគរបាលចរាចរណ៍ មេត្តាចាត់នីតិវិធី សហការជាមួយខាងសាធារណការ ដើម្បីស្វែងរកម្ចាស់យានយន្ត ពិសេស អ្នកបើកបរបង្កហេតុ មកអនុវត្តតាមច្បាប់ ដោយគ្មានការលើកលែង។
ករណីនេះ បើក្រឡេកមកមើលច្បាប់ចរាចរណ៍ឆ្នាំ២០១៥ ត្រង់មាត្រា៨៥ កថាខ័ណ្ឌទី២ បើមានភស្ដុងគ្រប់គ្រាន់ តុលាការនឹងផ្ដន្ទាទោសជនបង្កដាក់ពន្ធគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លាន ទៅ២៥លានរៀល ព្រោះជាស្ថានទម្ងន់ទោស ដោយសាររត់គេចខ្លួនពីកន្លែងកើតហេតុក្នុងបំណងមិនទទួលខុសត្រូវ។ តែទោះជាយ៉ាងណា ជាសមត្ថកិច្ចផ្ដាច់មុខរបស់តុលាការ។
ប្រសិនបើអាច ខ្ញុំយល់ឃើញថា អ្នកបើកបរបង្កគប្បីចូលខ្លួនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកឱ្យនគរបាលជំនាញកសាងសំណុំរឿងទៅកាន់តុលាការប្រសើរជាងការរត់គេចខ្លួន ព្រោះថា ជង់មិនភ្លេចកុកនោះទេ កុកទេដែលភ្លេចជង់។ ចុងក្រោយ ខ្ញុំសូមសំដែងការសោកស្ដាយម្ដងទៀត ចំពោះការបាត់បង់ធនធានមនុស្ស ដោយសារអ្នកល្មើសច្បាប់ចរាចរណ៍ និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពប្អូនស្រី ឌុំ រីដា ដោយស្មោះបំផុត។ សូមដួងវិញ្ញាណក្ខន្ធធប្អូនស្រីបានទៅកាន់សុគតិភពកុំបីខានឡើយ។

ព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅមូលដ្ឋានខណ្ឌទួលគោក នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គម Facebook យ៉ាងព្រោងព្រាត និងប្រកាសថ្កោលទោសខ្លាំងទៅលើអ្នកបើករថយន្តមួយនេះ រហូតអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតាមចាប់ជនបង្កឲ្យខាងតែបាន។

ក្រោយពីការផ្សាយនូវគ្រោះថ្នាក់ចរាចរណ៍នេះ ម្ចាស់រថយន្ត Rang Rover ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AF-7777 មានឈ្មោះ យិន ង្គិច បាននិយាយប្រាប់កាសែតក្នុងមួយថាទទួលខុសត្រូវគ្រប់បែបយ៉ាង ចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះនៅចំពោះមុខសមត្ថកិច្ច និងចំពោះក្រុមគ្រួសារជនរងគ្រោះ ហើយអះអាងថា នឹងប្រគល់រថយន្តបង្កហេតុ និងអ្នកបើកបរដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក យិន ង្គិច បាននិយាយបន្តថា តាមពិតរថយន្តមួយគ្រឿងនេះលោកបានទិញពីកន្លែងលក់រថយន្តមួយកន្លែង នៅទល់មុខក្រសួងផែនការ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។ ដែលម្ចាស់ដើមឈ្មោះ សេង ពិទូ បានលក់មកការ៉ាស់ឡានមួយកន្លែងនេះ។ លោកបានទិញកន្លែងលក់រថយន្តនេះ ប៉ុន្តែមិនទាន់បានកាត់ឈ្មោះ។

ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ផ្កាយឯក ស ថេត បានប្រកាសថា កម្លាំងសមត្ថកិច្ចរបស់លោក បាននិងកំពុងស្វះស្វែងរកតាមចាប់ទាំងអ្នកបើក និងរថយន្ត Rang Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 ដែលបានបុកនិស្សិតស្រីម្នាក់ប៉ើងដូចក្រដាសបណ្តាលឲ្យស្លាប់យ៉ាងអណោចអធម៌។
លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា «នៅពេលនេះខ្ញុំបាន និងកំពុងតាមស្វែងរកចាប់ខ្លួន ទាំងមនុស្ស និងរថយន្ត គឺមិនឲ្យរួចខ្លួនឡើយ ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះឲ្យបាន»។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់អត្តសញ្ញាណម្ចាស់រថយន្ត មន្រ្តីនគរបាលជំនាញ បានស្គាល់អស់ហើយ និងកំពុងស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកចាប់ខ្លួន។
សូមបញ្ជាក់ថា នារីរងគ្រោះ(ស្លាប់) ជានិស្សិតផងនោះ ខណៈកំពុងជិះម៉ូតូត្រូវបានស៊េរីទំនើបម៉ាក Rang Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកប៉ើងដូចក្រដាស បណ្ដាលឲ្យស្លាប់ យ៉ាងអណោចអធម៌ នៅខណ្ឌទួលគោក (ដូចក្នុងវិដេអូ)។ នារីរងគ្រោះឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

តាមរយៈវីដេអូកាំមេរ៉ាសុវត្ថិភាព ដែលត្រូវបានគេបំពាក់នៅក្បែរកន្លែងកើតហេតុ និងដែលត្រូវគេចែកចាយតាមបណ្ដាញសង្គម Facebook មានរយៈពេលជិត១នាទី បានឃើញរថយន្ដ Rangrover មួយគ្រឿងនេះ បើកក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ផ្លូវបែកជា៤ ក៏បានបុកនារីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

តែទោះជាយ៉ាងណា ជាសមត្ថកិច្ចផ្ដាច់មុខរបស់តុលាការ។ ប្រសិនបើអាច ខ្ញុំយល់ឃើញថា អ្នកបើកបរបង្កគប្បីចូលខ្លួនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ឱ្យនគរបាលជំនាញកសាងសំណុំរឿង ទៅកាន់តុលាការប្រសើរជាងការរត់គេចខ្លួន ព្រោះថា ជង់មិនភ្លេចកុកនោះទេ កុកទេដែលភ្លេចជង់។ ចុងក្រោយ ខ្ញុំសូមសំដែងការសោកស្ដាយម្ដងទៀត ចំពោះការបាត់បង់ធនធានមនុស្ស ដោយសារអ្នកល្មើសច្បាប់ចរាចរណ៍ និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពប្អូនស្រី ឌុំ រីដា ដោយស្មោះបំផុត។ សូមដួងវិញ្ញាណខន្ធប្អូនស្រីបានទៅកាន់សុគតិភពកុំបីខានឡើយ។
ជាការកត់សម្គាល់ មរណភាពរបស់ កញ្ញា ឌុំ រីដា ដោយសាររថយន្តបុករសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ កំពុងបង្កើតឲ្យមានការរំជួលចិត្ត និងសោកស្តាយជាពន់ពេក ពីក្រុមគ្រួសារ ព្រោះតែមរណភាពនេះជាការបាត់បង់នូវមនុស្សម្នាក់មានចរិតស្លូតបូតសុភាពរាបសារ និងស្រវាស្រទេញក្នុងការសិក្សាមួយរូប។
កញ្ញា ឌុំ រីដា មានអាយុ២២ឆ្នាំ មកពីភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ រីដា ជាកូនស្រីមកពីគ្រួសារមានជីវភាពក្រីក្រមួយក្នុងខេត្តកណ្តាល ហើយក៏ជាអ្នកប្រឹងប្រែងស្រវាស្រទេញមួយរូបក្នុងការសិក្សាផងដែរ។ កញ្ញាជាសិស្សឆ្នើមមួយរូប និងទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់»។
បើតាមឪពុករបស់ រីដា បានឲ្យដឹងថា រីដា សិក្សាឆ្នាំទី៤ ហើយជិតបញ្ចប់ថ្នាក់បរិញ្ញាបត្រទៅហើយ។ មរណភាពរបស់ រីដា មិនត្រឹមតែក្រុមគ្រួសារទេ ដែលសោកស្តាយ មិត្តភក្តិ និងគ្រូៗបង្រៀននៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» ក៏បានសម្តែងការសោកស្តាយជាពន់ពេកផងដែរ។ ម្តាយរបស់ កញ្ញា ឌុំ រីដា ឈ្មោះ ផាត់ ពៅ ចំណែកឪពុកឈ្មោះ ឌុំ វុធ។
លោក ដេត សុខឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យផារ៉ាហ្គន បានលើកឡើងជាមួយអារម្មណ៍ក្តុកក្តួលថា មរណភាពរបស់កញ្ញា រីដា ជាការបង់និស្សិតដ៏ឆ្នើមមួយរូប។
លោក ដេត សុខឧត្តម បានបញ្ជាក់លើ Facebook ដូច្នេះ «យើងបានបាត់បង់និស្សិតដ៏ឆ្នើមម្នាក់នៅក្នុងគ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់មួយ ដោយសារការបើកបរដែលខ្វះទំនួលខុសត្រូវ គ្មានគុណធម៌ក្នុងខ្លួនរបស់បុគ្គលម្នាក់។ សូមឲ្យវិញ្ញាណក្ខន្ធរបស់រីដាទៅកាន់សុគតិភព ហើយសង្ឃឹមថា នាងនឹងទទួលបានយុត្តិធម៌»។
ការទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយនៅកម្ពុជានោះ គឺជារឿងដ៏កម្រសម្រាប់អ្នកសិក្សាមកពីគ្រួសារមានជីវភាពខ្វះខាតដូចជាកញ្ញា រីដា។
បន្ទាប់ពីការប្រឹងប្រែងជម្នះឲ្យកូនសិក្សាអស់រយៈពេល ១៦ឆ្នាំ សល់តែបន្តិចទៀតប៉ុណ្ណោះក្តីរីករាយនឹងកើតមានសម្រាប់ក្រុមគ្រួសារពេលកូនស្រីជាទីស្រឡាញ់ បញ្ចប់ការសិក្សារបស់គេ។ ប៉ុន្តែក្តីសង្ឃឹម ក្តីរីករាយរបស់ក្រុមគ្រួសារចំពោះកូនស្រី ដែលជាអ្នកចូលចិត្តសិក្សារៀនសូត្ររហូតបានអាហារូបករណ៍ ពីសាកលវិទ្យាល័យដ៏ល្បីមួយនៅកម្ពុជា ត្រូវបានរលាយសូន្យអស់ព្រោះតែការបើកបរគ្មានទំនួលខុសត្រូវ។

បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើត៕

អត្ថបទដែលជាប់ទាក់ទង