រថយន្តសឺរ៉ែនរបស់កងរាជអាវុធហត្ថ បុកគ្នាជាមួយរថយន្ត២គ្រឿងទៀត បណ្តាលឲ្យខ្ទេចមុខ
ខេត្តកោះកុង- ថ្ងៃ២៦មីនា២០១៩ កាលពីវេលាម៉ោង ១០:៣០នាទី មានគ្រោះថ្នាក់ចរាចរណ៍ រថយន្ត០៣គ្រឿង បុកបន្តគ្នា នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៣១-៣២ ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលក្នុងចំណោមនោះមានរថយន្តរបស់កងរាជអាវុធហត្ថផងដែរ ។ បើតាមសមត្ថកិច្ចអោយដឹងថា ក្រៅពីរថយន្តរងការខូចខាត ក៍មានមនុស្សចំនួន ០២នាក់បានរងរបួស ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតទេ។
ករណីគ្រោះថ្នាក់ចរាចរកើតឡើងដោយមានរថយន្តចំនួន៣គ្រឿងបុកគ្នា 1- រថយន្តម៉ាកLEXUSពណ៌សផ្លាកលេខភ្នំពេញ2AO 1057បើកបរដោយឈ្មោះ វ៉ាន់ ថុង ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិខ្មែរមុខរបរមន្ត្រីកសិកម្មខេត្តកោះកុងក្នុងទិសដៅពីកើតទៅលិចមានទីលំនៅភូមិ ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ណ័ចំកាមន ក្រុងភ្នំពេញ
2-រថយន្តម៉ាក4RUNERពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខខេមរភូមិន្ទ09 2-4282 ជារថយន្តរបស់PMខេត្តកោះកុង បើកបរដោយឈ្មោះគឹម ឌីណា ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរកងរាជអវុធហត្ថក្នុងទិសដៅពីលិចទៅកើតពេលមកដល់ចំណុចខាងលើរថយន្តLEXUSក៌បានរេចង្កូតមកចូលមកផ្លូវរថយន្តPMក៍បានបុកគ្នាតែម្ដងអ្នករួមដំណើរជាមួយ៣នាក់ ឈ្មោះ សុខ សារឿន ប្រុស PMរបួសស្រាល ឈ្មោ ឆុន ឆៃយ៉ា ប្រុស PMរបួសស្រាល
៣-រថយន្តម៉ាកFORTUNERពណ៌កណ្ដោប្រម៉េះផ្លាកលេខ69A00-251 ជារថយន្តប្រតិភូវៀតណាមបុកតពីក្រោយរថយន្តPM ពុំមាន រងរបួសឡើយបានជិះទៅជាមួយរថយន្តក្បួនទាំងអស់ពុំបានស្គាល់ឈ្មោះឡើយ។
ករណីេនេះ ភាគីខាងរថយន្តបង្ក បានធ្វើការសម្របសម្រួលជាមួយម្ចាស់រថយន្តរងគ្រោះ និងអ្នករបួស៕