ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ អភិក្រមសម្រាប់មន្ត្រីរដ្ឋាភិបាល “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលនិងវះកាត” ហាក់ដូចជា មិនជោគជ័យទេ ក្នុងអាណត្តិទី៥នេះ

1,199

អភិក្រមសម្រាប់មន្រ្តីរដ្ឋាភិបាលពីមុនមាន ៤ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល»។ ប៉ុន្តែចាប់ពីចុងឆ្នាំ២០១៧ មក ត្រូវបន្ថែមមួយទៀត គឺ «ការវះកាត់»។សម្ដេចតេជោស្រែកឱ្យមន្ត្រីអនុវត្តដូចចាក់ទឹកលើក្បាលទារអញ្ចឹងគ្មានអ្នកណាម្នាក់អនុវត្តទេបើមិនជោះដើរសួរពលរដ្ឋ។
រហូតដល់ចុងអាណត្តិទី៥នេះ ប្រហែលជាអភិក្រមទាំង៥ខាងលើ មិនអាចដោះស្រាយចេញទេមើលទៅ។ ពោលគឺ ក្អែល ដុះមិនជ្រះ រីឯកញ្ចក់ ក៏បែកអស់។ មន្ត្រីម្នាក់ៗ គិតតែពីរកលុយ ធ្វើមានបាន មិនគិតពីរឿងប្រជាពលរដ្ឋអ្វីទេ។ មន្ត្រីមួយចំនួនក្នុងជំពូកនេះ ខ្លាចក្រពេក។ ទី២ទៀត រាជរដ្ឋាភិបាល ក៏នៅមានចិត្តសណ្តោសប្រណីខ្លាំងពេក ដោយមិនទាន់ហ៊ានវះកាត់។ ដូច្នេះ ច្បាស់ជាបន្តឈឺហើយ។ បើមិនចិត្តដាច់ទេ គឺក៏វាមិនជានោះទេ ជំងឺនឹង ហើយបើមិនវះកាត់ទេ សាច់ស្អុយ ក៏មិនអាចយកចេញបានដែរ។
ភាពអសកម្ម នៅចុងអាណត្តិទី៥នេះ កាន់តែខ្លាំងហើយ។ នៅតាមខេត្តមានព្រៃឈើនីមួយៗ ព្រៃឈើ កាប់រហូត។ ឮសូរតែសម្តេចតេជោហ៊ុនសែន ដាក់បញ្ជាឲ្យទប់ស្កាត់ បង្ក្រាបបទល្មើសទាំងនោះ។ តែឈើ នៅតែកាប់ ឈើនៅតែដឹកឡើងខូចផ្លូវ មិនត្រឹមតែផ្លូវដីទេ រហូតដល់ផ្លូវជាតិ ក៏ខូចដែរ។អ្នកាប់ឈើតាំងឈ្មួញតូចតាចដល់ពេលកាប់ឈើរដ្ឋយូរទៅស្រាប់តែក្លាយជាឧត្ដមសេនីយ៍ជាមន្ត្រីធំអស់រលីងក្នុងអណត្តទី៥នេះប្រជាពលរដ្ឋញាក់សាច់។
ផ្ទុយទៅវិញ បើរដ្ឋាភិបាល ប្រើតែវិធអារកមាន់បំភ័យស្វាក៏បានគឺដកចៅហ្វាយខេត្ត មេប៉ូលិស មេប៉េអឹម នៅខេត្តណា ដែលអសកម្ម និងកើតមានបទល្មើសព្រៃឈើ នោះការកែទម្រង់ស៊ីជម្រៅ នឹងមានប្រសិទ្ធភាពពេលដកប្រាប់ថាលោកហ្នឹងខុសនេះបានដក។ រដ្ឋាភិបាល ជាអ្នកតែងតាំងចៅហ្វាយខេត្ត មេប៉ូលិស និងមេប៉េអឹមទាំងនោះ ដូច្នេះ មិនចាំបាច់ចិញ្ចឹមសាច់ស្អុយនោះ ដល់ណាទៀតទេ បើមើលលែងជាទៅហើយ។បើកែទម្រង់មែនទែន នោះពិតជាប្រជាជនមើលឃើញហើយ។ តែបើមាត់ថា «កែៗ» តែជាក់ស្តែងនៅដដែលដូច្នេះ គឺមិនចាំបាច់ថ្នាក់លើប្រឹងចុះពង្រឹងមូលដ្ឋានអ្វីទៀតទេ បើថ្នាក់ក្រោមមិនកែទម្លាប់ធ្វើអាក្រក់ លុបបំបាត់ភាពអសកម្ម និងមិនអើពើនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋផង ទោះបីជាថ្នាក់លើប្រឹងចុះមូលដ្ឋានយ៉ាងណាក៏មិនអាចទាក់ទាញការគាំទ្រពីប្រជាជនមូលដ្ឋានបានច្រើនឡើយពីព្រោះអ្នកបំផ្លាញច្រើនជាង។ធ្វើតាំងពីបាទដៃទទេឥឡូវម្នាក់ចង់ក្លាយជាសេដ្ឋីអស់ហើយមានឧកញ៉ាម្នាក់គាត់សរសើរថាមន្ត្រីរាជការយើងសព្វថ្ងៃកន្លែងខ្លះធ្វើត្រឹមតែប្រធានការិយាល័យមានលុយច្រើនជាងលោកឧកញ៉ាផងទានហាសសម័យតេជោចឹងកុំជោ។
បើតាមស្ថានភាពសព្វថ្ងៃ ធ្វើជាមន្ត្រីយូរទៅ ទាល់តែមេប្រាប់ឱ្យ «មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងរហូតដល់វះកាត់» ថែមទៀត។ ឱ លោកមន្ត្រីសម័យតេជោសែនអើយ អីក៏យាប់ៗយ៉ាងនេះ!៕
ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង