ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យី សុខសាន្ត យកពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ តវ៉ាជាមួយអគ្គិសនីកម្ពុជា ទៅដាក់ជូនខុទ្ទកាល័យ

203

កំពង់ចាម៖ លោក យី សខុ សាន្ត ជាមន្រ្តីនៃសមាគមអាដហុក ជាមេចលនាអូសទាញមនុស្ស ឲ្យឡើងទៅប្រមូលផ្តុំការតវ៉ានៅទីក្រុងភ្នំពេញ។ នេះបើតាមរបាយការណ៍របស់សាលាខេត្តកំពង់ចាម នៅថ្ងៃទី៤ខែកក្កដានេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា ជាក់ស្តែងកន្លងមក លោកយី សុខសាន្ត បានព្យាបាយមកខេត្តកំពង់ចាម ដើម្បីធ្វើការអូសទាញលោកស្រី មិត្ត គីមថា , ចាប សុជា

និងលោកលី គីមឡុង ញុះញង់ពួកគាត់ឲ្យឡើងទៅដាក់ពាក្យបណ្តឹងនៅទីក្រុងភ្នំពេញ ទោះបីជាដឹងថា

កន្លងមកពួកគាត់បានទទួលការព្យាយាមដោះស្រាយដោយអគ្គិសនីកម្ពុជា ដែលបានដោះស្រាយបញ្ចប់ជាង១០០០គ្រួសារមកហើយ

តាមគោលនយោបាយ នៅសល់តែ៨គ្រួសារតែប៉ុណ្ណោះ ដែលមិនព្រមទទួលយក។ លោក យី សុខសាន្យ បានមកញុះញង់ពួកគាត់

និងយកពាកយបណ្តឹងទៅដើរដាក់នៅស្ថាប័នជាច្រើន។ បញ្ហាប្រជាជន នៅក្រោមគន្លងខ្សែភ្លើងអគ្គិសនី មិនបានដកហូតដីរបស់គាត់នោះទេ ដីនៅតែជារបស់ពួកគាត់ ពួកគាត់នៅតែប្រើប្រាស់ដីនោះសម្រាប់បង្កបង្កើនផលដដែល។ ក្រុមការងារអគ្គិសនី សហការជាមួយខេត្តកំពង់ចាម បន្តការដោះស្រាយ សម្របសម្រួលជាបន្តបន្ទាប់ នៅតាមសាលាស្រុក ក្រុង។

អត្ថបទដែលជាប់ទាក់ទង