អភិក្រមទាំង ៥ នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ ត្រូវតែអនុវត្តដូចភ្លៀងរលឹម
ភ្នំពេញ៖ សេចក្ដីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនមន្រ្ដីរាជការទាំងអស់ និងសាធារណជន អំពីអភិក្រមទាំង ៥ នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ត្រូវតែអនុវត្តដូចភ្លៀងរលឹម មិនតែប៉ុណ្ណោះការក្រើនរំលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតាមវេទិកាជួបសំណេះសំណាល កិច្ចប្រជុំមួយចំនួនផងដែរ៕