ឧត្តមសេនីយ៍ត្រី ញ៉ែម សៅ : ទឹកដីក្រុងច្បារមកបទល្មើស”លួច”ហាក់មានការកេីន ប៉ុន្តែបទល្មេីសផ្សេងៗទៀតមានការថយចុះ
ខេត្តកំពង់ស្ពឺ ៖ លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ជាស្នងការរងស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទទួលទិសក្រុងច្បារមន បានលេីកឡេីងអំពីការសំរេច បានស្នាដៃល្អក្នុងការបង្ការបង្រ្កាបបទល្មេីស ទោះបីបទល្មើស”លួច”ហាក់មានការកេីន ប៉ុន្តែបទល្មេីសផ្សេងៗទៀតមានការថយចុះគួរកត់សំគាល់។
នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅអធិការដ្ឋានគរបាលក្រុងច្បារមន បានរៀបចំប្រជុំបូកសរុបវាយតម្លៃសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ ផ្សព្វផ្សាយទិសដៅ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងនគរបាលខេត្ត និងលោកហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន ។
ក្រោយពីបានស្ដាប់របាយការណ៍ឆ្នាំ២០១៨ ដែលអានដោយលោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការក្រុងច្បារមន និងការអានទិសដៅការងារឆ្នាំ២០១៩ ដោយលោកអធិការរង រួចមក លោកហុកម៉ារ៉ាឌី អភិបាលក្រុង បានលេីកអំពីចំណុចជោគជ័យដែលកំលាំងនគរបាលសំរេចបានដោយសារយើងមានការសាមគ្គីភាពផ្ទៃក្នុងល្អ កិច្ចសហការល្អពីគ្រប់កំលាំងជំនាញ ពិសេសគឺកំលាំងប្រជាការពារដែលបានចូលរួមក្នុងកិច្ចការពាររៀបចំសណ្តាប់ធ្នាប់ក្នុងពិធីនានា នៅក្នុងមូលដ្ឋាន និងកិច្ចសហការផ្ដល់ព័ត៌មានអោយសមត្ថកិច្ចបានទាន់ពេលវេលា និងរួមគ្នាបង្រ្កាបបទល្មេីសគ្រឿងញៀនអោយបាន។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំលោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ក្នុងនាមស្នងការនគរបាលខេត្ត និងជាស្នងការរងទទួលទិសក្រុងច្បារមន បានលេីកឡេីងអំពីការសំរេចបានស្នាដៃល្អក្នុងការបង្ការបង្រ្កាបបទល្មេីស ទោះបីបទល្មើស”លួច”ហាក់មានការកេីន ប៉ុន្តែបទល្មេីសផ្សេងៗទៀតមានការថយចុះគួរកត់សំគាល់ នេះបង្ហាញអោយឃេីញថាការយកចិត្ដទុកដាក់របស់យេីងមានប្រសិទ្ធិភាពចំគោលដៅជាបទពិសោធន៍ ចំណុចខ្លាំង.ខ្សោយប្រឈម និងលទ្ធផលការងារឆ្នាំចាស់ គឺជាត្រីវិស័យដេីម្បីដាក់ចេញទិសដៅនិងវិធានការអនុវត្ដភារកិច្ចឆ្នាំ២០១៩ បន្ដ ក្នុងនោះត្រូវយកចិត្តទុកដាក់បន្ថែមលើការងារសន្ដិសុខជាតិ ព្រហ្មទណ្ឌ គ្រឿងញៀន ចរាចរណ៍ លេីសពីនោះពាក់ព័ន្ធការផ្ដល់សេវាជូនប្រជាពលរដ្ឋ ពង្រឹងកិច្ចការប៉ុស្តិ៍រដ្ឋបាលបង្កេីនសាមគ្គឺភាពផ្ទៃក្នុងរវាងផ្នែកមួយទៅផ្នែកមួយ មន្ត្រីប៉ុស្តិ៍ជាមួយកំលាំងជំនាញកត្ដា សំខាន់អង្គភាពមួយ បេីខ្វះការសាមគ្គីភាព គឺទទគឺទទួលភាពបរាជ័យ១០០ភាគរយ កងកម្លាំងនគរបាលជាតិត្រូវស្មោះត្រង់និងវិជ្ជាជីវៈ ការពាររក្សាសន្ដិសុខ សណ្តាប់ធ្នាប់សារធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជម្រុញការអនុវត្ដកម្មវិធីនយោបាយភូមិឃុំ មានសុវត្ថិភាព ការពារដាច់ខាតការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីក្រុមចលនាប្រឆាំងក្រៅច្បាប់ ដែលប្រមូលផ្ដុំបង្កេីតជាចលនាបដិវត្ដន៍ពណ៌ ត្រូវរួមគ្នាលុបបំបាត់សកម្មភាព អសកម្មទាញមកវិញការបង្កេីនទំនុកចិត្ត ធ្វើអោយមានការគាំទ្រនឹងឲ្យមានការចូលរួមពីប្រជាពលរដ្ឋ៕