ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងអំពើលួចប្រេង របស់ក្រុមហ៊ុនលក់
កំពង់ស្ពឺ៖ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ នៅចំនុចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ដឹកនាំ ដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អឹុម សុគា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិរលៀក ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ មុខរបរបើករថយន្តដឹកទឹករបស់ក្រុមហ៊ុនUSS សាងសង់ផ្លូវ ។ ជាក់ស្តែងជនសង្ស័យបានកំពុងលួចបូមប្រេងម៉ាស៊ូតពីរថយន្តលក់ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ។