ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ-ការិនីគ្រូបង្វឹក និងមន្ត្រីកីឡា៣២០នាក់បាន ទទួលប័ណ្ណបេឡាសន្តិសុខសង្គម

123

ភ្នំពេញ:នៅព្រឹកថ្ងៃទី២៩មីនានៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើពិធីប្រគល់ប័ណ្ណបេ
ឡាសន្តិសុខសង្គមដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក មន្ត្រីដឹកនាំសហព័ន្ធចំនួន៣២០នាក់ក្រោមការចូលរួមពីសំណាក់
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ជាមួយនឹងការប្រគល់ប័ណ្ណនេះលោកវ៉ាត់ ចំរើនបានអំពាវនាវដល់ សហព័ន្ធជាតិនានាដែលមិនទាន់បានទទួល
ប័ណ្ណបេឡាសន្តិសុខសង្គមនេះ ប្រញាប់ប្រញាល់រៀបចំឯកសារដើម្បីធ្វើប័ណ្ណនេះ ។ លោកអគ្គលេខាធិការពន្យល់ថា
កីឡាករ-កីឡាការិនីដែលត្រូវបានទទួលប័ណ្ណនេះគឺជាកីឡាជំនាញ ឬកីឡាកម្រិតខ្ពស់ អាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំ
នួយជាដើម ។
លោកវេជ្ជបណ្ឌិតប៊ុន សំណាងតំនាងក្រសួងសុខាភិបាល បានពន្យល់ថាកីឡាករ-កីឡាការិនីដែលបានទទួល
ប័ណ្ណនេះប្រសិនបើមានបញ្ហាសុខភាពគឺ ត្រូវទៅកាន់មណ្ឌលសុខភាពជាបឋម បើបញ្ហាធ្ងន់ធ្ងរមណ្ឌលសុខភាពបញ្ជូន
មកមន្ទីរពេទ្យបង្អែកស្រុក បើលើសពីនេះមកមន្ទីរពេទ្យខេត្ត និងចុងក្រោយមន្ទីរពេទ្យថ្នាក់ជាតិ ។ តែបើក្នុងករណីត្រូវ
សង្គ្រោះបន្ទាន់នោះគេអាច ទៅកាន់មន្ទីរពេទ្យមួយណាក៏បាន ។
ចំពោះលោកសុខ បូរ៉ាដែលជាតំណាងបេឡារបបសន្តិសុខសង្គម បានពន្យល់ដែរថាអ្នកដែលមានប័ណ្ណនេះ គឺមានន័យថាមានប្រាក់ក្នុងហោប៉ៅ ដើម្បីព្យាបាលខ្លួនឯង ដោយមិនបាច់ចំណាយលុយ គឺមានន័យថា មានប័ណ្ណអាចទៅព្យាបាលជម្ងឺនៅ មន្ទីរពេទ្យរដ្ឋដោយមិនបាច់បង់ថ្លៃ ។

អត្ថបទដែលជាប់ទាក់ទង