ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ ៤នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន ជាប់ពាក់ព័ន្ធជួញ​ដូរថ្នាំញៀនជិត៤០.០០០គ្រាប់នៅស្រុកម៉ាឡៃ

90

បន្ទាយមានជ័យ: កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ក្រុមជន សង្ស័យ៤នាក់ជួញដូរ
ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន៣.៩៦៧ និងម៉ាទឹកកកចំនួន១​កញ្ចប់ធំ កាលពី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ។

នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ង៉េង សុជា បានឲ្យដឹង នៅ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ ថា កម្លាំងជំនាញបានសហការជាមួយកម្លាំងអធិការនគរបាលស្រុកម៉ាឡៃ បើកការស្រាវជ្រាវទើបឈានដល់ការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំមួយនេះ ។

ក្រោយសួរនាំជនសង្ស័យប្រុសស្រីទាំងនេះ រួមជាមួយវត្ថុតាង នឹងត្រូវបញ្ជូនទៅតុលារដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង