ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុព័ន្ធយោធាចិន-វៀតណាម បន្ដកិច្ចសហប្រតិបត្ដិការល្អជាមួយកម្ពុជា លើវិស័យ ហិរញ្ញវត្ថុ ការពារជាតិ

100

                           

ភ្នំពេញ៖ គណៈប្រតិភូ ពីរក្រុម ទីមួយដឹកនាំដោយអនុព័ន្ធយោធាចិន -វៀតណាម បានអញ្ជើញ ចូលរួមជូនពរថ្នាក់ដឹកអគ្គនា យកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។ ប្រតិភូអនុព័ន្ធយោធាចិន ដឹកនាំដោយលោកវរសេនីយ៍ឯក លី និងយ៉ា និងសហការី និងក្រុមទី២ ដឹកនាំដោយ លោកវរសេ នីយ៍ទោ តំណាង អនុព័ន្ធយោធាវៀតណាម អញ្ជើញចូលជួប ជូនពរថ្នាក់ ដឹកនាំអគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថ ក្រសួងការពារជាតិ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនិងឈានមក ដល់ នាពេលដ៏ខ្លីខាងមុខ ក្នុងគោលបំណង បន្ដកិច្ចសហប្រតិបត្ដិការល្អជាមួយគ្នា លើវិស័យ សេដ្ឋកិច្ចហិរញ្ញវត្ថុ ការពារជាតិ និងក៏ដើម្បីទទួល ពរជ័យសេរី មង្គលពីថ្នាក់ ដឹកនាំ អគ្គនាយកដ្ឋានភស្តុ ភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ តបវិញផងដែរ។                 
ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ ៩ រោចខែ ផល្គុន ឆ្នាំចសំរឹ ទ្ធិស័កព.ស២៥៦២ ត្រូវថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ។ 
នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងកាពារជាតិ ក៏បានថ្លែងអំណរគុណ ចំពោះបក្ស-រដ្ឋាភិបាល ប្រជាជនចិន-វៀតណាម ពិសេសកង ទ័ពប្រ ទេសទាំងពីរ ជានិច្ចកាលតែងតែជួយឧបត្ថម្ភ សព្វបែបយ៉ាង ចំពោះកងយោធ ពលខេមរភូមិន្ទ(ខ.ភ.ម)។ ដូចជាជួយសាង សង់មន្ទីរពេទ្យ វិទ្យាស្ថានហ្វឹកហ្វឺន សាលាហ្វឹកហ្វឺនតាមយោធ ភូមិភាគខេត្តរាជធានី ព្រមទាំងទទួលកម្មសិក្សាកា រីទៅបណ្តុះបណ្តាល រយះពេលវែង-ខ្លី​ ឧបត្ថម្ភ មធ្យោបាយសម្ភារ និងហេដ្ឋារចនាសម្ព័ន្ធដទៃ ទៀតជាច្រេីន ធ្វេីឱយ(ខ.ភ.ម)កាន់តែមានឋាម ពល សម្រេចភារកិច្ច បានប្រសេីរទ្វេឡេីងថែមមួយកម្រិតទៀត ក្នុងកិច្ចកាពារបូរណ ភាពទឹកដី ក៏ដូចជាពូនជ្រំចំ ណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំយូរ អង្វែងគ្រប់កាលជំនាន់។ អនុព័ន្ធយោធាប្រទេសទាំងពីរ ចិន-វៀតណាម លេីកឡេីង ពីកិច្ចសហការគ្រប់ជ្រុងជ្រោយជាដៃគូរដ៏ប្រពៃ សម្រាប់ប្រទេសនីមួយ និងមានប្រពៃណីសាមគ្គីតាំងពីដេីមរៀងមក ។                                                                 
សូមបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី ៣០ ខែកុម្ភះ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះខ.ភ.ម ដោយមានកិច្ចសហប្រតិ បត្តិការល្អរវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា-ចិនក្នុងលំ ហាត់ នាគមាសឆ្នាំនេះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម ការរំដោះចំណាប់ខ្មាំង ការសង្រ្គោះ ប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ការបំពេញភារកិច្ចក្រោមឆ័ត្រអង្គការសហប្រជា ជាតិ និងវិស្វកម្មជាដើម។ អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ដែលប្រើ ប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមាន៖ រថពាសដែក រថក្រោះ កាំភ្លើងធំ កាំ ភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ អាវុធគាំទ្រពី លើអាកាសជាដើម។ ទីតាំងស្ថិតនៅទីលានបាញ់គ្រាប់ពិតសា លាហ្វឹកហ្វឺនតេជោសែនជុំគីរី កងពលតូចថ្មេីជេីងលេខ៧០ ស្រុកជុំគីរី​ ខេត្តកំពត។ នេះជាការរៀបចំលំហាត់នាគមាសលេីកទី ៣ ទទួលបានជោគ ជ័យគួរជាទីមោទន:ផងដែរ៕
ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង