ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យម្នាក់ ធ្វើសកម្មភាពធាក់ផ្តួលយកម៉ូតូ ១ គ្រឿង ពីជនជាតិវៀតណាម

85


ត្បូងឃ្មុំ៖ អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា ជនសង្ស័យ ២ នាក់ ធ្វើសកម្មភាពធាក់ផ្តួលយកម៉ូតូ ១ គ្រឿង ពីជនជាតិវៀតណាម ត្រូវនគរបាលស្រុកចាប់ខ្លួនបាន ១ នាក់ និងម្នាក់ទៀតកំពុងរត់គេចខ្លួន ។ ដែលករណីនេះកើតឡើង នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ១៩ នគរបាលប៉ុស្តិ៍រដ្ឋបាលរូង បានទទួលពាក្យបណ្តឹងពីស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ មួន ភិច អាយុ ៤៦ ឆ្នាំ រស់នៅភូមិខាន់ដុង ឃុំខាន់តឹង ស្រុកតឹងចូវ ខេត្តតៃនិញ ប្រទេសវៀតណាមថា : មានជនសង្ស័យ ០២ នាក់ បានជិះម៉ូតូមួយគ្រឿងបានជិះវារួចធាក់ផ្តួលម៉ូតូរបស់ខ្លួនដួលរួចលើកជិះគេខ្លួនបាត់ នៅចំណុចផ្លូវលំក្រាលគ្រោះក្រហម ខាងត្បូងភូមិដូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្រោយពីទទួលបានព័ត៌មាននៃហេតុការណ៍នោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរូង បានបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវដោយសហការ ជាមួយកម្លាំងនគរបាល ផែនយុត្តិធម៌ស្រុកមេមត់ ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ១២:២០ នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តារា រគីម ភេទប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូនរ័ត្នទី១ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ចូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណរឿង ប្រគល់ទៅឲ្យតំណាងអយ្យាការ អមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ : ឈ្មោះ ណន ពៅ ភេទប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ប៉ុន្តែសមត្ថកិច្ចយើងកំពុងបន្តធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់កំណត់ ។ រីឯម៉ូតូត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ ម៉ាកវ៉េវឆ្លាម ពណ៌ស ពាក់ស្លាកលេខ 70B.156609 លេខតួនិងម៉ាស៊ីន 7141890 ដោយមានការផ្ទៀងផ្ទាត់ ជាមួយនឹងកាតគ្រីឃើញថាត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង