ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សពីរនាក់បានរងរបួសធ្ងន់និងស្រាល ដោយសារជនមិនស្គាល់មុខដកកាំភ្លើងបាញ់ គ្រាន់តែជិះម៉ូតូជែងគ្នា

120

ខេត្តកំពង់ចាម ៖ មនុស្សពីរនាក់បានរងរបួសធ្ងន់និងស្រាលដោយសារជនមិនស្គាល់មុខដកកាំភ្លើងបាញ់ ពេល ជនរងគ្រោះជិះម៉ូតូជែងគ្នានៅតាមដងផ្លូវ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០០.៣០នាទីរំលងអធ្រាត្រ ថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០១៩ ចំណុចខារ៉ាអូខេគ្រួសារ។

ក្រោយទទួលព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិវាលវង់បានសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងនឹងព្រហ្មទណ្ឌខេត្ត ចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ត្រង់ចំណុចខារ៉ាអូខេគ្រួសារ ពិតជាមានករណីមានជនមិនស្គាល់មុខជិះម៉ូតូតាមបាញ់ប្រហារ បណ្ដាលឲ្យមនុស្សពីរនាក់បានរងរបួសធ្ងន់និងស្រាល។

នគរបាលឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ទី១-ឈ្មោះឡុក ប៉ុនលាង របួសធ្ងន់ ២-ឈ្មោះ ឆុន ចន្ដា ជាអ្នកឌុបររបួសស្រាល ។

ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មូលហេតុជិះម៉ូតូជែងគ្នា ។ លុះធ្វើដំណើរមកដល់ចំណុចកើត ហេតុក៏ត្រូវជនសង្ស័យដកកាំភ្លើងបាញ់ប្រហារតែម្តង។ ករណីខាងលេីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនិងស៊ើបអង្គេត ៕

អត្ថបទដែលជាប់ទាក់ទង