ស្រីប្រកាន់ ឬប្រុសប្រកែក ទុកជូនតុលាការលោកសម្រេច ករណីរំលោភលើអនីជន ពេលកំពុងអង្គុយបត់ជើង
ខេត្តកណ្តាល: នគរបាលស្រុកស្អាង បានចាប់ខ្លួនបុរសម្នាក់ ដែលរងការចោទប្រកាន់ថា បានចាប់រំលោភនារីម្នាក់បានសម្រេច ពេលកំពុងអង្គុយបត់ជើង ។ យុវជនជាសិស្សសាលាម្នាក់ ត្រូវសមត្ថកិច្ចឃាត់ តាមពាក្យបណ្តឹង ពីបទ រំលោភសេពសន្ថវៈករណីនេះកើតហេតុថ្ងៃ សៅរ៍ ១០កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង៣០នាទី ស្ថិតនៅចំណុចភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្កណ្ដាល។
ជនរងគ្រោះឈ្មោះញ ស ហ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្ដាល មុខរបរលក់ដូរ ។ ចំណែកជនសង្ស័យឈ្មោះ អៀង ភារិទ្ធ អាយុ១៦ឆ្នាំ ទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាសិស្សសាលា ។ នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៩ មានឈ្មោះ ញ ស ហ (ជនរងគ្រោះ)បានទៅបត់ជើងតូច នៅខាងលិចផ្ទះរបស់ខ្លួន ឃ្លាតចម្ងាយប្រហែល២០ ម៉ែត្រ ។ ពេលកំពុងអង្គុយបត់ជើង ស្រាប់តែមានឈ្មោះ អៀង ភារិទ្ធ បានមកចាប់ផ្តួលនាងអោយដេកផ្ងា រួចឈ្មោះអៀង ភារិទ្ធ បានបញ្ចេញលិង្គតាមឡេវរ៉ូតខោ រួចយកលឹង្គបុកបញ្ចូលយោនីនាង រហូតបានសម្រេចបំណងរបស់ខ្លួន ។
បន្ទាប់ពីបានសម្រេច បំណងហើយ ស្រាប់តែមានឈ្មោះឃឹម ញ៉ាញ់ (ត្រូវជាឪពុកបង្កើត ឈ្មោះ ញ ស ហ )មកដល់បំភ្លឺដោយភ្លើងពិលទូសព្ឌ័ ភ្លាមនោះឈ្មោះអៀង ភារិទ្ធបានគេចខ្លួនពីកន្លែងកើតហេតុតែម្ដង ពេលជាមួយគ្នានោះឈ្មោះឃឹម ញ៉ាញ់ បានសួរនាំកូនរបស់ខ្លួន ទើបឈ្មោះ ញ ស ហ បញ្ជាក់ប្រាប់ឪពុកថា ឈ្មោះអៀងភភារិទ្ធ បានចាប់រំលោភសេពសន្ថវ:លើខ្លួន។
ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្គិ៍ត្រើយស្លា បាននាំឈ្មោះ អៀង ភារិទ្ធ មកប៉ុស្ដិ៍រដ្ឋបាល សាកសួរនឹងបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកស្អាង។
បច្ចុប្បន្ន ជនសង្ស័យ បានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវីធី៕