រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងអប់រំ ចូលរួមអបអរសាទរកម្មវិធី “សង្ក្រាន្តជុំមិត្ត” ក្រោមប្រធានបទ “យុវជន និងវប្បធម៌”
ភ្នំពេញ៖ ដើម្បីលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ក៏ដូចជាជំរុញបន្ថែមនូវស្មារតីសាមគ្គីភាព និងភាពខិតខំរៀនសូត្រដើម្បីអនាគតរបស់កម្ពុជា វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ បានរៀបចំកម្មវិធី “សង្រ្កាន្តជុំមិត្ត” ប្រធានបទ “យុវជន និងវប្បធម៌”។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងដោយមានការផ្ដល់ផ្ដល់កិត្តិយស ចូលរួមពីសំណាក់លោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូប។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃសៅរ៍១០រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ ក្រោមការរៀបចំដោយសិស្សានុសិស្ស អតីតសិស្ស គណៈនាយក លោកគ្រូ និងអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ៕