ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់វគ្គសិក្ខាសាលាអាជ្ញាកណ្ដាល-ចៅក្រម តេក្វាន់ដូWT

98


ភ្នំពេញ៖វគ្គសិក្ខាសាលាអាជ្ញាកណ្ដាល-ចៅក្រមរបស់ខេមរសហព័ន្ធតេក្វាន់ដូWT(World Taekwondo)
ដែលបានចាប់ផ្ដើមពីថ្ងៃទី១៩មករាមកនោះបានបញ្ចប់ហើយ ។
សិក្ខាសាលាដែលមានរយៈពេល១២សប្ដាហ៍នេះគឺដើម្បីបំប៉នដល់អាជ្ញាកណ្ដាល ចៅក្រមតេក្វាន់ដូWTចំនួន
១៤រូប ។វគ្គនេះរៀបចំដោយបណ្ឌិតសភាតេក្វាន់ដូWTដោយសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូWT ។លោកគង់ សក្ខិដាដែលជាអគ្គលេខាធិការសហព័ន្ធបាននិយាយថានេះជាការកសាងធនធានមនុស្សដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាថ្នាក់ ឆ្នាំ២០១៩ ។
លោកជ្រិនសុធាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូWTបានមានប្រសាសន៍ថាវគ្គសិក្ខាសាលានេះជាការពង្រឹងដល់ធនធានអាជ្ញាកណ្ដាលចៅក្រមលើវិញ្ញាសាប្រយុទ្ធវគ្គនេះសង្កត់ធ្ងន់ទៅលើវិធីសាស្ត្រក្នុងការផ្ដល់ពិន្ទុក្នុងការប្រកួតវិញ្ញាសាប្រយុទ្ធកាយវិការបស់អាជ្ញាកណ្ដាល របៀបពិន័យ ការផ្ដល់ពិន្ទុដោយយុត្តិធម៌ជាដើម ។
លោកបាបន្តថា យើងនឹងបញ្ជូកីឡាការិនីតេក្វាន់ដូកម្ពុជា២រូប គឺកីឡាការិនី ស៊ន ស៊ីវម៉ី និងកីឡាការិនី ថិប កាសាន់ទ្រេនីកូល“Casandre Nico Tubbs”ដែលជាកូនកាត់អាមេរិកទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ
ជើងឯកពិភពលោក២០១៩ “World Takwondo CHAMPIONSHIP2019” នៅទីក្រុងManchester ចក្រភពអង់គ្លេស ប្រព្រឹត្តិចាប់ពីថ្ងៃទី១៥ដល់១៩ ខែឧសភា ឆ្នាំ២០១៩។
វគ្គនេះលោក ហែម សំណាង អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងអាជ្ញាកណ្ដាលអន្តរជាតិ របស់កម្ពុជាជាអ្នក បង្រៀន អំពីទ្រឹស្ដី ។
លោកគង់ សក្ខិដា ជាអគ្គលេខាធិការ របស់សហព័ន្ធរបស់ សហព័ន្ធជាអ្នកបង្ហាញពី ការអនុវត្តន៍ផ្ទាល់ ដល់សិក្ខាកាម ។ តេក្វាន់ដូWTF ជាប្រភេទកីឡា ដ៏មានសក្ដានុពល មួយដែលកម្ពុជាតែងតែដណ្ដើមបាន មេដាយមាសពីការប្រ កួតកីឡាថ្នាក់តំបន់ និង ថ្នាក់ទ្វីប ។

អត្ថបទដែលជាប់ទាក់ទង