ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ បេីករថយន្ដបំបុកប៉ារ៉ាស់សមត្ថកិច្ចនគរបាលចរាចរាចរណ៍រត់ចែកជេីងគ្នា , រថយន្តមាន ស្ទីកគ័របិតលេីកញ្ចក់រថយន្ដ និងដាក់វាំងននបិ​តបាំងពីខា​ង​ក្នុង​

97

ខេត្តកំពង់ស្ពឺ​ ÷​ ករណីជនសង្ស័យបេីករថយន្ដបំបុកប៉ារ៉ាស់សមត្ថកិច្ចនគរបាលចរាចរណ៍​(ជាន់សាជី)​នៅគោល​ដៅ​​អនុវត្ត​ត្រួតពិនិត្យច្បាប់ចរា​ច​រណ៍នៅមុខមន្ទីរសាធារណៈកា​រខេត្តកំពង់ស្ពឺ​ លេីផ្លូវជាតិ​លេខ​៤ ត្រូវ​បានឃាត់​ខ្លួន​ កសាងសំណុំរឿង​ចាត់ការតាម​នីតិវិធីច្បាប់​។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅគោលដៅ​ត្រួតពិនិត្យពង្រឹងការ​ អនុវត្ដន៍ច្បាប់ចរាចរណ៍​ផ្លូវ​គោក​ លេីផ្លូវជាតិ​លេខ​៤ មុខមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ដ​ កាលពី​ថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០១៩​ វេលាម៉ោង​៧.៤០នាទី​ មានជនបង្កបេីករថយន្ត​ មួយគ្រឿងម៉ា​ក​ Nissan ប្រភេទ​រថយន្ត​កែឆ្នៃ​ដឹកដី​ ពណ៌ស​ ពាក់​ផ្លាកលេខ​ ចង្កូតស្តាំKPS.0536 សណ្ដោង​រឺម៉ក ដឹកគ្រឿងចក្រ​ ជនបង្ក​មានឈ្មោះម៉ៅ​ សំរិទ្ធ អាយុ​ ២៧ឆ្នាំ​ រស់​នៅភូមិរំលោង​ សង្កាត់កណ្ដោ​លដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរពីទិសខា​ងលិចទៅទិសខាងកើត​ លុះមកដល់ចំណុចគោ​លដៅ​ត្រួតពិនិត្យ​ចរាចរណ៍​បានបេីកបំបុក”​សា​ជី​”​ ដែលដាក់ជាសញ្ញាសំគាល់ធ្វេីចរាចរណ៍​ ធ្វើ​ឲ្យ​នគរ​បាល​រត់ចែកជេីងសឹងតែមិនទាន់​ ក្រោយមា​នសកម្មភាពហេតុការណ៍ខាងលេី​ ជនបង្ក​បាន​ព្យាយាមបេីករថយន្ដរត់ទៅមុខបន្ដ​ មិនឈប់នៅ​កន្លែង​កើតហេតុ​នោះ​ទេ​ សមត្ថកិច្ចនគរបាលបាន​ធ្វើ​អន្ដរាគមន៍​ភ្លាមៗ​​ចាប់ឃាត់រថយន្ដនិងជនបង្ក​បា​ននៅចំណុចមុខធនាគារវឌ្ឍនៈ​ចំងាយប្រមា​ណ​ ១ គីឡូម៉ែត្រ​ពីកន្លែងគោលដៅត្រួតពិនិត្យ។

តាមការបញ្ជាក់ឲ្យ​ដឹង​ពីមន្រ្ដីនគរបាលចរាចរណ៍​ដែល​ នៅបញ្ជាចរាចរណ៍ត្រួតពិនិត្យការអនុវត្ដន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ រឿងហេតុដំបូង​ កំលាំងបានធ្វើសញ្ញាបញ្ជាអោយរថយន្ដចូលអមខាងស្ដាំដៃដេីម្បីត្រួតពិនិត្យឯកសារមួយ​ ចំនួន​និងពិនិត្យ​ស្ទីកគ័រ​បិ​តលេីកញ្ចក់រថយន្ដ​ និងដាក់វាំងននបិ​តបាំងពីខា​ង​ក្នុង​ ស្រាប់តែរថយន្ដមិនព្រមបន្ថយល្បឿនតាម​ការបញ្ជារបស់មន្រ្ដីនគរបាលចរាចរ​ណ៍​ទេ រួចបេីក​សំ​ដៅ​មករកនគរបាលតែម្ដង​ ធ្វើ​អោយ​មានការ​ភិតភ័យ​រត់ចែកជេីងគ្នាសឹងតែមិនទាន់​ ស្របពេល​នោះក៏បេីកជា​ន់សាជីដែលដាក់ជាសញ្ញានៅគោលដៅតែម្ដង​បណ្ដាលឲ្យ​ខូចខា​ត​សាជីចំនួន​ ២ ។

ករណីនេះសមត្ថកិច្ចនគរបាលចរាចរណ៍បានធ្វេី​ការ​ ឃាត់​ ខ្លួន​ជនបង្ក​(អ្នកបើកបរ)នឹងរថយន្តមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង