ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីលួចមានស្ថានទម្ងន់ទោស ឆក់យកទូរសព្ទ័ដៃ

69


ភ្នំពេញ៖ នៅថ្ងៃទី៣១ មីនា ២០១៩ វេលាម៉ោង៣ និង៥០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរសព្ទ័ដៃ) នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ ៤នាក់ មធ្យោបាយម៉ូតូ២គ្រឿង ។

អធិកាដ្ឋាននគរបាលខណ្ឌសែនសុខបានឱ្យដឹងថា ជនសង្ស័យ៤នាក់រួមមាន ៖
១-ឈ្មោះ សែ ពុធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
២-ឈ្មោះ អ៊ី ដេវី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១០សេ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
៣-ឈ្មោះ ឆេង ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
៤-ឈ្មោះ ស៊ឹម សុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
ជនរងគ្រោះ១នាក់ ៖ មិនស្គាល់ឈ្មោះ(ជនជាតិចិន) ទៅបាត់ក្រោយកើតហេតុ ។
សម្ភារៈបន្សល់ទុក ៖ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូន របស់ជនរងគ្រោះ , ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BT-4767 ជនសង្ស័យ និងទី២-ម៉ូតូម៉ាកសេ១២៥ ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GD-4579 ជនសង្ស័យ ។
ដំណើររឿង ៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០៤នាក់ កំពុងជុះម៉ូតូ០២គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន និងសួនាំ ជនសង្ស័យទាំង០៤នាក់ បានសារភាពថាទូរសព្ទ័ដៃខាងលើពួកខ្លួន បានធ្វើសកម្មភាពឆក់ពីជនជាតិ ចិនម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចមុខក្លឹមផ្លេស ផ្លូវ២០០៤ សង្កាត់អូរបែកក្អម វេលាម៉ោង ០១ និង៣០នាទីយប់ ថ្ងៃទី៣១-០៣-២០១៩ រួចកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង