ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣ខែត្រីមាសទី១ឆ្នាំនេះ អង្គភាពសុីម៉ាក់កំទេចគ្រាប់មីនជាង៩៤០០គ្រាប់ និងបង្កឱ្យមានមនុស្សចំនួន៤៤នាក់ស្លាប់និងរងរបួស

130

ភ្នំពេញ៖ ក្នុងរយៈពេល៣ខែត្រីមាសទី១ឆ្នាំ២០១៩នេះ អង្គភាពសុីម៉ាក់បានរំដោះផ្ទៃដីតំបន់មីន/គ្រាប់បានចំនួនប្រមាណ២៥គីឡូម៉ែត្រក្រឡា​ ស្មេីនឹងប្រមាណ៩០%​នៃផែនការ​ បានរុករកឃេីញនិងកំទេចចោលគ្រាប់មីន/គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង៩៤០០គ្រាប់ និងបង្កឱ្យមានមនុស្សចំនួន៤៤នាក់ស្លាប់និងរងរបួស។

លោកហេងរតនាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កាលពីថ្ងៃទី 1 ខែមេសាឆ្នាំ 2019 តាមរយៈ facebook ផ្លូវការបានថ្លែងថា ក្រោមដំណាក់ញេីសនិងការលះបង់ថាមពលខ្ពស់របស់មន្ត្រីជំនាញទាំងអស់​នៅសមរភូមិមុខ ក្នុងរយះពេល៣ខែត្រីមាសទី១ឆ្នាំ២០១៩នេះ​ អង្គភាពសុីម៉ាក់បានរំដោះផ្ទៃដីតំបន់មីន/គ្រាប់បានចំនួនប្រមាណ២៥គីឡូម៉ែត្រក្រឡា​ ស្មេីនឹងប្រមាណ៩០%​នៃផែនការ​ បានរុករកឃេីញនិងកំទេចចោលគ្រាប់មីន/គ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះគ្រប់ប្រភេទជាង៩,៤០០គ្រាប់។ អប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនដល់ប្រជាពលរដ្ឋបានជាង៨០,០០០នាក់។ ធ្វេីការសហការជាមួយអាជ្ញាធរមូលដ្ឋាននិងនគរបាលមូលដ្ឋានឆ្លេីយតបដោះស្រាយសំនូមពរប្រជាពលរដ្ឋបោសសំអាតគ្រាប់បន្ទាន់ៗ​ បានជាង១០០០ករណី។

លោកអគ្គនាយកបានបន្ថែមថា ទន្ទឹងនឹងជោគជ័យនេះ​ ក៏មានការសោកស្តាយដែលចំនួនប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយសារគ្រាប់មីន/គ្រាប់​ មានចំនួន៤៤នាក់​(ទាំងស្លាប់និងរងរបួស)។
សូមឆ្លៀតឱកាសនេះ​សំដែងការអរគុណចំពោះរាជរដ្ឋាភិបាល​ ភ្នាក់ងារផ្តល់ជំនួយ​ អាជ្ញាធរមូលដ្ឋាន​ និងដៃគូទាំងអស់​ ដែលបានផ្តល់ការគាំទ្រយ៉ាងកក់ក្តៅ​ ដេីម្បីឱយកំលាំងអង្គភាពសុីម៉ាក់បានបំពេញការងារមនុស្សធម៌ជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង