ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលព្រៃឈេីរតនគិរី​ បង្រ្កាបបទល្មេីសដឹកជញ្ជូនឈើ ២រថយន្ត តែតៃកុងនិងឈ្មួញ ចាប់មិនបាន

73

ថ្ងៃច័ន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០១៩: ខណ្ឌរដ្ឋបាលព្រៃឈេីរតនគិរី​ បានធ្វេីការបង្រ្កាបបទល្មេីសដឹកជញ្ជូនផល​ អនុផលព្រៃឈេីបាន ០២ករណី ដោយចាប់រថយន្តពីរគ្រឿង ផ្ទុកឈើពេញជិត 2 ម៉ែត្រគូប។ ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចរដ្ឋបាលព្រៃឈើរតនគិរីមិនបានចាប់ តៃកុងឡានឬក៏មេឈ្មួញ នោះទ។

រដ្ឋបាលព្រៃឈើ រតនគីរី បានឲ្យដឹងកាលពីថ្ងៃទី 1 ខែមេសាឆ្នាំ 2019 ថា បទល្មើសពីរករណីនេះគឺ
​ ១-ក្រុមការងារផ្នែករដ្ឋបាលព្រៃឈេីលំផាត់​ សង្កាត់រដ្ឋបាលព្រៃឈើបានលុង សហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្ត បានចាប់ឃាត់រថយន្ត០១គ្រឿងម៉ាកCamaryឆ្លាមពណ៌ត្រីឆ្លូញពាក់ស្លាកលេខ ភ្នំពេញ 2H-8212 ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនូវឈើអារប្រភេទប្រណីត(ធ្នង់) ទម្ងន់៧៥៥ គីឡូក្រាម​=០,៥៥៩ម៉ែត្រត្រីគុណ នៅចំណុចលើផ្លូវលំ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី វត្ថុតាងរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី​ ដេីម្បីចាត់ការបន្តតាមនីតិវិធី។
​ ២-ក្រុមការងារខណ្ឌ​ ផ្នែករដ្ឋបាលព្រៃឈេីលំផាត់​ សង្កាត់រព. បានលុង​ បានធ្វេីការចាប់​ ឃាត់​រថយន្ត០១គ្រឿងម៉ាកឡង់គ្រីស័រពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2M-4490 ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិត អនុញ្ញាតពីរដ្ឋបាលព្រៃឈើនូវឈើអារលេខ១សុក្រមចំនួន៦១ដុំ=០,៥៤៨ ម៉ែត្រត្រីគុណ នៅចំណុច ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕

អត្ថបទដែលជាប់ទាក់ទង