ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបញ្ជាក់ថា សាធារណជនកុំមានការភាន់ច្រឡំ លើការចាក់ដីចូលទន្លេបាសាក់តូច ក្នុងបំណងកែលម្អសោភ័ណភាពរាជធានី ឈានទៅស្ថាបនាផ្លូវថ្មើរជើង

99

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី 2 ខែមេសាឆ្នាំ 2015 នេះបានចេញសេចក្តី ប្រកាសព័ត៌មានបន្ទាន់មួយ ពាក់ព័ន្ឋនឹងការចាក់ដីចូលទន្លេបាសាក់ ទៅឋិតនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនទល់មុខនឹងផ្សារទំនើបអ៊ីអន។

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ប៉ុន្មានថ្ងៃនេះមានព័ត៌មានមួយចំនួន បានផ្សាយអំពីការចាក់ដីចូលក្នុង់ទន្លេបាសាក់ (ទន្លេតូច) ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋទូទៅមានការភាន់ច្រឡំ រដ្ឋបាលរាជធានីភ្នំពេញសូមគូសបញ្ជាក់ជូនថា ការចាក់ដីបំពេញនោះ គឺក្នុងគោលបំណងកែលម្អច្រាំង ដៃទន្លេបាសាក់ ឱ្យច្រាំងខាងលិច ស្រប នឹងច្រាំងខាងកើតដើម្បីធានាបាននូវសោភ័ណភាពល្អ ឈានទៅស្ថាបនាផ្លូវថ្មើរជើងចាប់ពីតំបន់អភិវឌ្ឍន៍កោះពេជ្រដល់គល់ស្ពានព្រះមុនីវង្ស ដូចមានក្នុងគំរូប្លង់ភ្ជាប់ជាមួយ។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋកុំមានការភាន់ច្រឡំ។

អត្ថបទដែលជាប់ទាក់ទង