ម៉ន សាម៉េតសាកកណ្ដាប់ដៃជាមួយយ៉ត កាតាន់យូ
ភ្នំពេញ:លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៦មេសាអ្នកប្រដាល់កម្ពុជាម៉ន សាម៉េតក្លិបកង
ចក្ររាជសីហ៍ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត កាតាន់យូ(Yorth Katanyou)ជាលើកដំបូងដោយ
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះពុំធ្លាប់ជួបប្រកួតគ្នាពីមុនៗមកទេតែយ៉ត កាតាន់យូគេទើបតែបញ្ចប់ការប្រកួតក្នុង
ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់កាលពីពេលថ្មីៗនេះ ។ ទោះបីការប្រកួតនោះគេមិនបានឈានទៅកាន់វគ្គផ្ដាច់ព្រ័៎ត្រក៏
ពិតមែនតែអ្នកប្រដាល់រូបនេះមិនអន់ឡើយ ។ មួយព្រឹត្តិការណ៍ដែលមាន៤ប្រកួតនោះគេប្រកួតចាញ់តែលន បញ្ញា
របស់សមាគមប្រដាល់ក្រសួងការពារជាតិតែមួយរូបគត់ ។ កាលនោះគេប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមតែ
ពេលនេះគេបន្ថយទម្ងន់មកប្រកួតត្រឹម៥៧គីឡូក្រាមប៉ុណ្ណោះ ។
គេមិនសូវចូលចិត្តប្រើកែងក៏ពិតមែនតែកណ្ដាប់ដៃ ជង្គង់ និងការប្រើជើងដើម្បីទាត់គេធ្វើបានល្អហើយគេមាន
សមត្ថភាពការពារបានរឹងមាំល្អណាស់ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៥២ដង ចាញ់១២ដង ។
ចំពោះសាម៉េតវិញគេមានប្រវត្តិប្រកួតរហូតជា១០០ដង ឯណោះ ។ គេជាអ្នកប្រដាល់ចិត្តធំ និងមានស្នៀត
វ៉ៃសំបូរបែបតែម្ដងគ្រាន់តែពេលខ្លះគេហាក់ដូចជាបំពានគូប្រកួតតែប៉ុណ្ណោះ ។ ការជួបគ្នាលើកដំបូងរបស់អ្នកប្រ
ដាល់ទាំង២រូបនេះជ័យជំនះបានមកលើអ្នកប្រដាល់រូបណា ?
អ្នកប្រដាល់ឈាន ហុងសមាគមប្រដាល់ក្រសួងការពារជាតិដែលបាត់ឱកាសប្រកួតជាមួយអ្នកប្រដាល់
បរទេស២-៣ឆ្នាំមកហើយនោះគេមានឱកាសប្រកួតជាមួយអ្នកប្រដាល់ថៃកេន សាក់(Ken Sak)ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
ឈាន ហុងបានបោះបង់ចោលសង្វៀនប្រដាល់មួយរយៈហើយៗការវិកត្រឡប់មកវិញនេះគេមិនទាន់ដែល
ឡើងប្រកួតជាមួយអ្នកប្រដាល់បរទេសនៅឡើយទេគេដាក់ឲ្យប្រកួតតែជាមួយអ្នកប្រដាល់រួមជាតិតែប៉ុណ្ណោះ ។ពេល
នេះឱកាសល្អរបស់ឈាន ហុងបានវិលមកវិញហើយតែមិនដឹងថាគេដណ្ដើមបានជ័យជំនះឬបរាជ័យនោះទេ ។
គេន សាក់គេធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនដងដែរហើយគេមិនសូវជាអស្ចារ្យនោះទេតែបើគូប្រកួតមាន
កម្លាំង និង កលល្បិចក្រោមគេនោះនឹងជួបការលំបាក់ហើយ ។ កែង និង ជង្គង់ឈាន ហុងអាចយកឈ្នះកេន សាក់ បានឬទេ ?