ឃោរឃៅខ្លាំងណាស់ កាត់ក្បាលមនុស្ស ២នាក់ យកក្បាលទៅបាត់ មិនទាន់ដឹងថារឿងអ្វី
លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី៣មេសានេះថា ឃោរឃៅខ្លាំងណាស់ កាត់ក្បាលមនុស្ស ២នាក់ យកក្បាលទៅបាត់ មិនទាន់ដឹងថារឿងអ្វី ។ មីងម្នាក់ឈ្មោះ ពូ អូន អាយុ ៦៥ឆ្នាំ និងចៅស្រីគាត់ម្នាក់ឈ្មោះ ខេង សាវឿន អាយុ ៦ឆ្នាំ នៅភូមិ ទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវឃាតករ សំលាប់កាត់ក្បាលចោលដងខ្លួននៅក្រោយផ្ទះ ចំងាយ ៣៥០ម៉ែត្រ កាលពីយប់ថ្ងៃ ០២-០៤-១៩។