ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្ដាហ៍ក្រោយប្រកួតហែលទឹកដណ្ដើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង

97


ភ្នំពេញ៖ការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់ សម្តេចក្រឡាហោមសខេងឆ្នាំ២០១៩នឹងធ្វើពេញមួយថ្ងៃ
ទី១១មេសានាមជ្ឈមណ្ឌលហែលទឹក ពហុកីឡដ្ឋានមរតកតេជោ ។
នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយឧបត្ថម្ភទាំងស្រុង ដោយសម្ដេចក្រឡាហោមស ខេង ។លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថាការប្រកួតខាងលើកនេះ រៀបចំឡើងដោយសហព័ន្ធ
ខ្មែរ កីឡាហែលទឹកក្រោមការឧបត្ថម្ភ ពីសម្តេចក្រឡាហោម ស ខេង ។
សម្រាប់ការប្រកួតនេះយើងបែងចែកតាម កម្រិតអាយុរបស់កីឡាករកីឡាការិនីចំនួន៤កម្រិត។កម្រិតទី១
កុមារា-កុមារី ដែលមានអាយុក្រោម១៣ឆ្នាំគិតត្រឹមថ្ងៃប្រកួត កម្រិតទី២ កុមារា-កុមារី ដែលមានអាយុក្រោម១៨ឆ្នាំគិតត្រឹមថ្ងៃប្រកួតកម្រិតទី៣ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ និងកម្រិតទី៤ក្រុមឡាករ-កីឡាការិនីជនពិការ។ ចំណែកកីឡាករ-កីឡាការិនី ម្នាក់ៗអាចមាន សិទ្ធិប្រកួតបាន ចំនួន២វិញ្ញាសា៕

អត្ថបទដែលជាប់ទាក់ទង