ករណីទៅពិនិត្យមើលក្មេងស្រីយិនមាណា ដល់ពន្ធនាគាររាជធានី ភ្នំពេញ លោកពេជ្រស្រស់ ច្រានចោលការចោទប្រកាន់របស់ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ
ភ្នំពេញ៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជននិង ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅថ្ងៃទី 4 ខែមេសាឆ្នាំ 2019 បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកថា ខ្ញុំសូមបដិសេធចំពោះលោក នុត សវនា ជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលបានចោទមកលើរូបខ្ញុំថាចង់បានប្រជា
ប្រិយភាពអំពីការចុះតាមដានមើលការអនុវត្តច្បាប់នៅពន្ធនាគារ ( PJ ) កាលពីម្សិលមិញ ចំពោះករណីជនត្រូវចោទឈ្មោះ យិន ម៉ាណា
ហើយខ្ញុំសូមជម្រាបទៅលោក នុត សវនា វិញ សូមលោកចំណាយពេលទៅអានព្រះរាជក្រឹត្យ ស្តីអំពីការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រង់មាត្រា ១០ ១៤ និង១៥ ដើម្បីឲ្យលោកយល់ពីសកម្មភាពការងាររបស់យើងខ្ញុំ
ហើយម្យ៉ាងវិញទៀតខ្ញុំចុះទៅមិនបានមួលបង្កាច់ ឬចោទប្រកាន់ណាមួយដល់ស្ថាប័នពន្ធនាគារនោះ ឡើយ គឺខ្ញុំបាននិយាយនូវអ្វីដែលខ្ញុំបានជួបជាក់ស្តែង និងឆ្លុះបញ្ចាំងនូវអ្វីដែលជាការពិតតែប៉ុណ្ណោះ។
លោកបន្ថែមថា ក្នុងន័យនេះសូមលោក នុត សវនា រៀនធ្វើការងារឲ្យ
មានភាពចាស់ទុំបន្តិច ដើម្បីជៀសវាងការប្រើអារម្មណ៍ ផ្ទាល់ខ្លួនចោទគេទាំងមិនមែនជាការពិត ហើយខ្ញុំក៏សូមបញ្ជាក់ទៅលោក នុត វសនា វិញថា ចំពោះប្រជាប្រិយភាពរបស់ខ្ញុំ ពេជ្រ ស្រស់ គឺមានហូហៀរហើយ មិនចាំបាច់ទៅឆ្លៀតឱកាសរឿងដែលគេកំពុងមានទុក្ខនោះទេ។ ដូច្នេះ សូមបងប្អូនជនរួមជាតិកុំយល់ច្រឡំជុំវិញការលើកឡើងរបស់លោក នុត វសនា ថាខ្ញុំចុះទៅពិនិត្យការអនុវត្តច្បាប់គឺជាការចង់បានប្រជាប្រិយភាពនោះអី ផ្ទុយទៅវិញគឺខ្ញុំមានភារកិច្ចចុះតាមដាននូវការអនុវត្តច្បាប់ស្របតាមព្រះរាជក្រឹត្យ និងតាមតម្រុយ។
សូមបញ្ជាក់ថាលោកពេជ្រស្រស់កាលពីថ្ងៃទី 3 ខែមេសាឆ្នាំ 2018 រួមជាមួយនឹងសហការីបានទៅពិនិត្យមើលក្មេងស្រីយិនា
មាណាដែលជាអ្នកបើករថយន្តបុកនិស្សិតស្រីម្នាក់ស្លាប់ខណៈដែលយិនាណាដែលមានអាយុ 16 ឆ្នាំកំពុងជាប់ឃុំនៅក្នុងពន្ធនាគាររាជធានីភ្នំពេញ តាមអំណាចដីកាតុលាការរាជធានីភ្នំពេញ។ បើតាមលោកពេជ្រស្រស់ដើរទៅពិនិត្យនោះ ដើម្បីអាចដឹងជាក់ស្តែងនិងបំភ្លឺជូនសាធារណជន ដែលបានទម្លាយរឿងថាក្មេងស្រីយិនមាណា មិនបាននៅក្នុងពន្ធនាគាររាជធានីភ្នំពេញប៉ុន្តែ ក្រោយពេលលោកទៅពន្ធនាគាររាជធានីភ្នំពេញ បានជួបក្មេងស្រីយិនមាណា នោះពិតជា នៅក្នុងពន្ធនាគាររាជធានីភ្នំពេញពិតមែន។
លោកពេជ្រស្រស់បានចេញសារឆ្លើយតបបែបនេះ បន្ទាប់ពីលោកនុតសវនា ដែលជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលថ្លែងការសោកស្ដាយ ប្រាប់កាសែតបោះពុម្ពមួយ នៅក្នុងស្រុកថា ការគិតមិនល្អចំពោះអង្គភាពអគ្គនាយកពន្ធនាគារ ព្រោះតែព័ត៌មានមិនពិតប្រភពមិនច្បាស់លាស់បែបនេះ គឺជាការមិនត្រឹមត្រូវ និងបន្ដផ្ដល់សេចក្តីទុកចិត្តដល់អង្គភាពរបស់លោក។លោកថាជារឿងអកុសល តែដែលគាត់គិតមិនល្អពីអង្គភាពយើងខ្ញុំ
ពាក្យចចាមអារ៉ាមចេះ តែលើកឡើងអីចេះអីចុះ តាមអារម្មណ៍របស់ខ្លួន ហើយនាំគ្នាទៅឈូឆរ អត់ទុកចិត្តសមត្ថកិច្ចតើវាយ៉ាងម៉េច។អ្នកណាគេថាទៅលែងឆៅៗ យ៉ាងម៉េចតុលាការបញ្ជាឱ្យឃុំខ្លួន អាហ្នឹងគេកុំហើយគេអនុវត្តតាម សាលដីកាតាមបញ្ជាពីតុលាការមកហើយ។ដល់តែអញ្ចឹងខ្ញុំមិនដឹងនិយាយយ៉ាងម៉េចដែរ ប្រហែលជាគាត់ចង់យកប្រជាប្រិយភាពខ្លួនឯងទេ អីព្រោះតែឃើញព្រឹត្តិការណ៍នេះ មានចំណាប់អារម្មណ៍ខ្លាំងពីសាធារណជន យើងខ្ញុំខំបំភ្លឺហើយថា មិនមានអីកើតឡើង ដូចពាក្យចចាមអារាមមួយចំនួននោះទេ។ ទាក់ទងនឹងការចុះពិនិត្យស្ថានភាព នៅពន្ធនាគាររាជធានីភ្នំពេញ លោកពេជ្រស្រស់នេះ ទើបលោកនុតសវនាថ្លែងថា ក្នុងនាមជាមន្រ្តីសាធារណ មិនគួរទៅទុកចិត្តជឿលើពាក្យចចាមអារ៉ាម ដែលប្រភពមិនច្បាស់លាស់ ហើយបែរជាមិនទុកចិត្តសមត្ថកិច្ចបែបនេះទេ។សាធារណជនកុំចេះតែចាញ់បោក ពាក្យចចាមអារ៉ាមប្រភពមិនច្បាស់លាស់។ អ្នកចេះតែជឿយើងបកស្រាយ មានហេតុផលគាត់មិនស្ដប់ខ្ញុំអស់តម្រិះដែរ ដល់ពេលអញ្ចឹងយើងអនុញ្ញាត ទៅឲ្យថតរូបជនត្រូវចោទ នៅក្នុងពន្ធនាគារយកទៅបង្ហាញសាធារណជន យ៉ាងម៉េចយកមុខយកមាត់គ្នា អនាគតទៅជាយ៉ាងម៉េចដែរ បើគ្នាមិនទាន់កាត់ទោសផងម្នាក់ៗ អត់គិតច្បាប់តេីខ្ញុំអត់យល់ទេ ដល់ពេលអញ្ចឹងពេកទៅ៕