ស្ថានទូតជប៉ុន ស្នើឲ្យអ្នកដំណើរ ធ្វើដំណើរក៏ដោយសុវត្ថិភាពខណៈអ្នកជិះម៉ូតូជាច្រើនបានដួល លើស្ពានជ្រោយចង្វា
ភ្នំពេញ៖ ស្របពេលដែលស្ពានជ្រោយចង្វាទី1 ដែលគេស្គាល់ថាជាស្ពានមិត្តភាពកម្ពុជាជប៉ុន ហើយត្រូវបានជួសជុលនិងដាក់ឲ្យដំណើរការឡើងវិញកាលពីថ្ងៃទី 3 ខែមេសា ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូតជប៉ុន មកនោះឃើញមានបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយម៉ូតូបានជិះខុសគន្លង ធ្វើឲ្យ ដួលរងរបួសដៃជើងស្រាលនិងធ្ងន់ផងដែរ។
ជាមួយនឹងហេតុការណ៍នេះ បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សាយពីករណីគ្រោះថ្នាក់ដួលម៉ូតូលើស្ពានជ្រោយចង្វា ទី 1 នេះ ស្ថានទូតជប៉ុនបានចេញសារមួយយ៉ាងមានអត្ថន័យបំផុត ជូនទៅដល់សាធារណជន ដែលមានខ្លឹមសារថាស្នើសុំឲ្យអ្នកដំណើរឆ្លងកាត់ស្ពានជ្រោយចង្វាមិត្តភាពកម្ពុជាជប៉ុនប្រកបដោយសុវត្ថិភាព។
នៅថ្ងៃទី 4 ខែមេសាឆ្នាំ 2019 នេះ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសារមួយនៅលើ facebook ផ្លូវការរបស់ខ្លួន ដែលមានខ្លឹមសារទាំងស្រុងថា “សូមធ្វើដំណើរប្រកបដោយសុវត្ថិភាពនៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វាទី១!”៕