ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាត្រូវការថវិកាប្រមាណជា 300 លានដុល្លារអាមេរិកដើម្បីបោសសម្អាតមីន ដែលសង្ស័យថាមានកាក់សំណល់ជាតិផ្ទុះ ជិត 2 ពាន់គីឡូម៉ែត្រក្រឡា

90

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រីលីធុជ បានថ្លែងថាគិតត្រឹមខែមករាឆ្នាំ 2019 កម្ពុជាមានផ្ទៃដីសង្ស័យថាមានមីនBនិងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ 1729 គីឡូម៉ែត្រការ៉េដែលត្រូវបន្តធ្វើការបោសសម្អាតដោយត្រូវការថវិកាប្រមាណ ៣៥៤ លានដុល្លារអាមេរិក។

ថ្ងៃទី៤មេសានេះជាថ្ងៃទិវាអន្តរជាតិយល់ដឹងពីមីន ០៤ មេសា (4 APRIL, International Day of Mine Awareness) ដែលត្រូវបានប្រកាសក្នុងមហាសន្និបាតរបស់អង្គការសហ ប្រជាជាតិកាលពីខែធ្នូ២០០៥។ ទិវានេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងរាយការណ៍ពីវឌ្ឍនៈភាព និងសភាព ការណ៍ជុំវិញសកម្មភាពមីននៅទូទាំងពិភពលោក។

នៅក្នុងឳកាសទិវាអន្តរជាតិយល់ដឹងពីមីន ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាគណៈធិបតីថ្លែងសុន្ទរកថា និងចែករំលែកបទពិសោធន៍ ពីវិស័យសកម្មភាពមីន និងការងារអប់រំយល់ដឹងពីមីននៅកម្ពុជា ជូនដល់បណ្តាស្ថានទូតនានា និងសិស្សានុសិស្សមកពីតំបន់អាស៊ាន រួមមាន កម្ពុជា ថៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ឡាវ សឹង្ហបូរី ប៊្រុយណេ ហ្វីលីពីន។

បើតាមប្រសាសន៍លោកទេសរដ្ឋមន្ត្រីលីធុជបានឲ្យដឹងថាទិវានេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនិងដើម្បីរាយការណ៍ពីវឌ្ឍនភាព និងសភាពការណ៍ជុំវិញសកម្មភាពមាននៅទូទាំងពិភពលោក។ បន្ថែមពីលើនេះវាអន្តរជាតិនេះជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 1999 កម្ពុជាបានជ្រើសយកថ្ងៃទី 24 ខែកុម្ភៈបា្ររព្ធទិវាជាតិយល់ដឹងពីមីនដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបាន យល់ដឹងពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចូលរួមទបស្កាត់នូវគ្រោះមហន្តរាយដែលបណ្តាលមកពីឃាតករលាក់មុខដ៏កាចសាហាវនេះ ជាការបញ្ជាក់ពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុជា បានចាត់ទុកសកម្មភាពនេះជាគោលដៅទី 18 នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឲ្យបានបញ្ចូលសីនេះជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្ត្រចតុកោណចាប់តាំងពីដំណាក់កាលទី 1 មកដល់ដំណាក់កាលទី 4 ក្នុងអាណត្តិទី 6 នេះ។
បើតាមលោកទេសរដ្ឋមន្ត្រីគិតមកដល់ឆ្នាំ 2019 សកម្មភាព បោសសំអាតគ្រប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាមានប្រញាប់ពេល 27 ឆ្នាំមកហើយ។ ពីឆ្នាំ 1992 ដល់ខែធ្នូឆ្នាំ 2018 ដីប្រមាណ 1816 គីឡូម៉ែត្រក្រឡាត្រូវបានរំដោះចេញពីការគំរាមកំហែង ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនិងបានប្រគល់ជូនប្រជាពលរដ្ឋសម្រាប់កសាងភូមិដ្ឋាន ស្រែចំការកូនសាងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានាដោយបានរកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន 1063918គ្រាប់មីនប្រឆាំងរថក្រោះចំនួន 24835គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន2771342 គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួនជនរងគ្រោះធ្លាក់ចុះ ពី4320 នាក់ ក្នុងឆ្នាំ 1996 មកត្រឹម 58 នាក់ក្នុងឆ្នាំ 2018។

លោកទេសរដ្ឋមន្ត្រីលីធុជបានថ្លែងថាគិតត្រឹមខែមករាឆ្នាំ 2019 កម្ពុជាមានផ្ទៃដីសង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ1729 គីឡូម៉ែត្រការ៉េដែល ត្រូវបន្តធ្វើការបោសសម្អាតដោយត្រូវការថវិកាប្រមាណ ៣៥៤ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាជ្ញាធរមីន សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេស ជាដៃគូអភិវឌ្ឍអង្គការអន្តរជាតិអង្គការជាតិនិងប្រតិបត្តិករសកម្មភាពមីនទាំងអស់ ដែលចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុង បេសកកម្មបោសសម្អាតមីននិងរងប្រតិបត្តិការសឹកកម្មភាពកញ្ចក់មាននៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសង្គ្រោះជីវិតកាត់បន្ថយគ្រោះថ្នាក់និងលើកកម្ពស់សុវត្ថិភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជាឲ្យបានប្រសើរឡើងជាលំដាប់រួមចំណែកស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យបានកាន់តែរុងរឿងឆាប់រហ័សថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង