ករណីរន្ធត់មួយ ដាច់ដៃកម្មករ ៥នាក់ភ្លាមៗ រងរបួសធ្ងន់ ៨នាក់ របួសស្រាល ៤នាក់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡេីងរវាងរថយន្តដឹកកម្មករ ជាមួយរថយន្តធុនធំ
ខេត្តកំពង់ស្ពឺ ÷ នាព្រឹកថៃ្ងទី៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៦.២៧ នាទី នៅលើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១៣៣-១៣៤ ស្ថិតក្នុងភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងរវាងរថយន្ដ ២គ្រឿង ម៉ាក HYUNDAI Mighty ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A,1411 បេីកបរដោយឈ្មោះ សាម ចន្ធី ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិច្រកខ្លុង ឃុំមនោរម្យ ស្រុកថ្ពង
រថយន្ដដឹកកម្មករចំណុះ ៤៩នាក់ ស្រី ៤៤នាក់ ។
តាមការបញ្ជាក់ពីជំនាញចរាចរណ៍ថាមុនកេីតហេតុ រថយន្ដដឹកកម្មករបានធ្វើដំណើរមកដល់ចំណុចកេីតហេតុបានប៉ះជាមួយរថយន្ដ ០១គ្រឿង ម៉ាក HINO ពណ៌សំបកឪឡឹកពាក់ស្លាកលេខ ស្វាយរៀង 3A,0530 បេីកបរក្នុងទិសដៅញ្រ្ចាសគ្នា អ្នកបេីកបរបានចុះរត់គេចខ្លួនបាត់(គ្មានអត្ដសញ្ញាណ កំពុងស្រាវជ្រាវ) ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលេីបណ្ដាលអោយរងរបួសកម្មករ កម្មការិនី ចំនួន ១២ នាក់ ដាច់ដៃ និងរបួសធ្ងន់ចំនួន ០៨ នាក់។
សមត្ថកិច្ចនគរបាលចរាចរណ៍មិនទាន់បញ្ជាក់អំពីបញ្ហាបច្ចេកទេសបាននៅឡេីយទេ ព្រោះកំពុងតែធ្វើការជួយសម្រួលចរាចរណ៍និងសង្រ្គោះជីវិតមនុស្សសិន ប៉ុន្តែការគ្រោះថ្នាក់បណ្ដាលឲ្យដាច់ដៃ គឺមូលហេតុមកពីកម្មករ កម្មការិនី ជិះឡានដៃតោងចេញក្រៅទ្រុងរថយន្ដ សំណូមពរដល់បងប្អូនកម្មករ កម្មការិនី ពេលធ្វេីដំណេីរមេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះហេតុការណ៍ដ៏រន្ធត់មួយនេះ អ្នកបេីកបរដឹកកម្មករ និងអ្នកបេីកបររថយន្ដដឹកទំនិញផ្សេងៗទៀត សូមមេត្ដាកុំបេីកបរដោយខ្វះការប្រុងប្រយ័ត្ន ល្បឿនតាមកំណត់ច្បាប់ ពេលវេលាសូមគឹតគូរអំពីសុវត្ថិភាពចរាចរណ៍ជាចំបង វាសនាអ្នកជិះផ្ញេីលេីអ្នកបេីកបរទាំងអស់។
បច្ចុប្បន្នកំលាំងនគរបាល និងក្រុមគ្រូពេទ្យបានធ្វេីការជួយសង្រ្គោះនិងដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ មួយចំនួនព្យាបាលនៅមណ្ឌលសុខភាពវាលពន់ ចំណែកជនរងគ្រោះខ្លាំងបានបញ្ជូនបន្ដទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
“ ថៃ្ងនេះថៃ្ងស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅមិនទាន់ទទួលបាន លទ្ធផល១០០ភាគរយដូច្នេះគម្បី គោរពច្បាបច្បាប់ចរាចរណ៍ទាំងអស់គ្នា៕