ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោសង្កត់ធ្ងន់​ រឿងអាជ្ញាកណ្ដាល

114

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានយកចិត្តទុកដាក់ខ្លាំង
លើបញ្ហាអាជ្ញាកណ្ដាល ចៅក្រម ។
សម្ដេចបានបង្ហាញនូវអារម្មន៍បែបនេះ ក្នុងពីធីទទួលទានអាហារសាមគ្គីប្រចាំឆ្នាំជាមួយកីឡាករ-កីឡាការិនី
គ្រូបង្វឹកចំនួន៤.០៩៦នាក់នាទីក្រុងកោះពេជ្រថ្ងៃទី៤មេសា ។
សម្តេចតេជោបានលើកឡើងនូវបញ្ហាអសកម្មមួយចំនួនពាក់ព័ន្ធលើសមត្ថភាពអាជ្ញាកណ្តាលពិសេសលើប្រ
ភេទកីឡាបាល់ទាត់ និងប្រដាល់តែម្តងដោយសម្តេចបានបញ្ជាក់ថា អាជ្ញាកណ្តាលត្រូវតែមានសមត្ថភាព បច្ចេកទេស វិជ្ជាជីវៈក្នុងការកាត់ក្តីដោយយុត្តិធម៌មានក្រមសីលធម៌ ជៀសវាងការធ្វើឲ្យអត្តពលិកបាក់ទឹកចិត្ត ឬអាចខូចខាតដល់កិត្តយសជាតិទាំងមូល ព្រោះអាជ្ញាកណ្តាលអាចនឹងបង្ហាញខ្លួន ក្នុងការប្រកួតលក្ខណៈអន្តរជាតិ ដូច្នេះគេមិនអាចធ្វេសប្រហែសបានឡើយ។
ជាមួយនឹងប្រសាសន៍បែបនេះសម្តេចក៏បានរំលឹក ពីការកាត់សេចក្តីឡើងវិញក្នុងករណីកីឡាករឡុង សុវណ្ណ
ឌឿននិងកែវ រំចង់កាលពីពីប៉ុន្មានឆ្នាំមុនផងដែរ ដោយសម្តេចបានបញ្ជាក់ថា សម្តេចមិនពេញចិត្តក្នុងការកាត់ក្តី
កាលនោះឡើយ ហើយក្រោយពេលស្រាវជ្រាវ ក៏រកឃើញថាពិតមានបញ្ហាពិតមែន ដូចនេះហើយសម្តេចបានចង្អុលបង្ហាញថា សហព័ន្ធកីឡាប្រដាល់ ត្រូវតែធ្វើការពង្រឹងសមត្ថភាពអាជ្ញាកណ្តាលរបស់ខ្លួន បើពុំនោះទេ សម្តេចនឹងលូកដៃចូលក្នុងបញ្ហានេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង