សមត្ថកិច្ច ខេត្តសៀមរាប អះអាង ថា មិន មានការ បង្កៃ គ្រាប់បែកនោះទេ
សៀមរាប ៖មាន សេចក្តីរាយការណ៍ មក សមត្ថកិច្ច មាន ជន អានា មិ ក បង្កៃ គ្រាប់បែក មួយ នៅ ម្តុំ ព្រះ អង្គ ចេក អង្គ ចម មុខ ព្រះរាជ តំណាក់ ខេត្តសៀមរាប ដែល ធ្វើ ឲ្យ មានការ ភ្ញាក់ផ្អើល នៅ ម៉ោង ប្រមាណ ៩ ព្រឹក ថ្ងៃ ០៥ ខែមេសា ឆ្នាំ ២០១៩ ។
មន្ត្រីជាន់ខ្ពស់ នៃ ស្នងការដ្ឋាន ខេត្តសៀមរាប បាន ឲ្យ ដឹង ថា ក្រោយ ពី ព័ត៌មាន ភ្លាម សមត្ថកិច្ច ជំនាញ បាន មក រំដោះ ជា ស្ថាពរ ហើយ គួរ អស់សំណើច ទៅ វិញ ទេ គឺ មិនមែន ជា គ្រាប់បែក ទេ គឺ សម្បក កំប៉ុង ច្នៃ មាន ត ខ្សែ ស្រ ដៀង និង គ្រាប់បែក ឆ្លង តាម ការ ពិនិត្យ យ៉ាង ច្បាស់លាស់ ទៅ ឃើញ ថា គឺជា ប្រដាប់ បំពង សម្លេង (MP3) ដែល គេ បោះចោល នៅ ក្រោម បង់ ថ្ម កន្លែង អង្គុយ លេង ។ សូម មហាជន ជ្រាប និង កុំ មានការ យល់ ច្រឡំ ចំពោះ ព័ត៌មាន តាម ការ បង្ហោះ តប ស់ បណ្តាញ សង្គម FB ទាំងនោះ អី ។ មន្ត្រីជាន់ខ្ពស់ នៃ ស្នងការដ្ឋាន ខេត្តសៀមរាប បាន បន្ថែម ថា ក្នុង ឱកាស បុណ្យចូលឆ្នាំ ប្រពៃណី ខ្មែរ ដែល នឹង ជិត ឈាន មក ដល់ នៅ ពេល ឆាប់ៗ ខាង មុខ នេះ អាជ្ញាធរ ខេត្តសៀមរាប និង កងកម្លាំងប្រដាប់អាវុធ គ្រប់ ប្រភេទ បាន ត្រៀម ផែនការ រួច ជា ស្រេច ដើម្បី ការពារ សុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ ជូន បងប្អូន ប្រជាពលរដ្ឋ និង ភ្ញៀវ ទេសចរណ៍ ជាតិ និង អន្តរជាតិ ដែល មក កម្សាន្ត នៅ សង្ក្រាន្ត សៀមរាប ។
សូម បញ្ជាក់ ផង ដែរ ថា សង្ក្រាន្ត សៀមរាប ត្រូវ បាន រៀបចំ ឡើង ដោយ អាជ្ញាធរ ខេត្តសៀមរាប នៅ ម្តុំ បរិវេណ មាត់ ស្ទឹង សៀមរាប ជាប់ និង ព្រះរាជ ដំណាក់ ។ អាស្រ័យ ហេតុនេះ សូម បងប្អូន ជនរួមជាតិ និង ភ្ញៀវ ទេសចរមក កម្សាន្ត នៅ ក្នុង សង្ក្រាន្ត សៀមរាប ដោយ ក្តី រីករាយ ទាំងអស់ គ្នា ៕