ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបង្ហាញសក្តានុពលវិនិយោគឧស្សាហកម្មហាឡាល់ របស់ខ្លួន ទៅកាន់អង្គសន្និសីទហាឡាល់ពិភពលោកលើកទី១០ នៅម៉ាឡេស៊ី

95

កូឡាឡាំពួរ៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា ក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីម៉ាឡេស៊ី ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នហាឡាល់ និង អ្នកវិនិយោគហាឡាលមកពីជាង៦០ប្រទេស នៅក្នុងសន្និសីទហាឡាល់ពិភពលោកថា កម្ពុជា បើកទ្វារស្វាគមន៍គ្រប់ទំហំវិនិយោគឧស្សាហកម្មហាឡាល់ ព្រោះយើងមានកំណើនសេដ្ឋកិច្ចជាមធ្យមមិនក្រោម ៧% ជាពិសេសគឺយើងមានលក្ខណ្ឌអំណោយ ផលជាច្រើន រួមមានវត្ថុធាតុដើម កម្លាំងពលកម្មជាដើម។ លោកបានសម្ដែងមោទកភាពបែបនេះ ខណៈ លោកឡើងថ្លែងសន្ទរកថា ទៅកាន់ ពិធីបិទ សន្និបានហាឡាល់ អន្ដរជាតិ កាលពីថ្ងៃសុក្រ ១កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៥ មេសា ឆ្នាំ២០១៩ នៅម៉ាឡេស៊ី ។
លោកបន្តថា៖ សព្វថ្ងៃកម្ពុជាសម្រេចបានដោយជោគជ័យ ក្នុងការដំណើរការគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា ដោយមានការជ្រោមជ្រែង លក្ខណ្ឌបច្ចេកទេស ហាឡាល់ ប្រទេសថៃ និង ម៉ាឡេស៊ី ដោយយើងបានដំណើរការបញ្ជាក់ហាឡាល់ទៅអោយផលិតផលមួយចំនួនរួចហើយ ខណៈក្រុមឯកទេសកំពុងអនុវត្តការចុះពិនិត្យទៅដល់ភោជនីយដ្ឋាន និង សិប្បកម្មជាច្រើនផ្សេងទៀត ដែលនឹងចេញចិញ្ញាវនបត្រជូនជាបន្តបន្ទាប់ សម្រាប់កន្លែងដែល បានអនុវត្តតាមលក្ខណ្ឌហាឡាល់ ត្រឹមត្រូវ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ ដឹកនាំប្រតិភូកម្ពុជា ដែលមានវត្តមានស្វាគមន៍ ពីសំណាក់ លោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី ដើម្បីចូលរួមសន្និសីទហាឡាល់ ពិភពលោកលើកទី១១ និងពិពណ៌ហាឡាល់ អន្តរជាតិលើកទី១៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលរៀបចំដោយ ក្រុមហ៊ុនអភិវឌ្ឍន៍សហប្រតិបត្តិការហាឡាល់ ម៉ាឡេស៊ី ក្រោមអធិបតីភាព លោក Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីថ្ងៃទី២-៥ មេសា ២០១៩ ។ កម្មពិធីនេះ អញ្ជើញចូលរួម១២០០ នាក់ ជាអតីត នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ឥស្សរជន ស្ថាប័ន ហាឡាល់ ធនាគារ ក្រុមហ៊ុន វិនិយោគិន សភាពាណិជ្ជកម្ម បណ្ឌិត សាស្ត្រា ចារ្យ មកពីបណ្តាប្រទេសជាង៦០ ជុំវិញពិភពលោក។

ការថ្លែងបង្ហាញពីឱកាសវិនិយោគឧស្សាហកម្មហាឡាល់ នៅកម្ពុជា ពីសំណាក់ប្រតិភូហាឡាល់ ពីកម្ពុជា លោក អូស្មាន ហាស្សាន់ បានផ្តល់ចំណាប់អារម្មណ៍ ដល់ភាគីតំណាងស្ថាប័ន ក្រុមហ៊ុនហាឡាល់ និងអ្នកវិនិយោគតំណាងប្រទេសនានា ជាច្រើន ហើយបានធ្វើអោយកិត្តិយសកម្ពុជានិងសក្តានុពលវិស័យហាឡាល់ នៅកម្ពុជា កាន់តែល្បីរន្ទឺ និងត្រូវបានទទួលស្គាល់នៅលើឆាកទីផ្សារហាឡាល់អន្តជាតិ ដែល មានទំហំទឹកប្រាក់ប្រមាណ៣,៣លានលានដុល្លារ ខណៈ ផ្នែកម្ហូបហាឡាល់មានទំហំទឹកប្រាក់ ប្រមាណជាង១លានលានដុល្លារ អាមេរិក ៕ ដោយ៖ សារីទ្ធ

អត្ថបទដែលជាប់ទាក់ទង