ថ្ងៃឡើងផ្ទះថ្មី បាក់ផ្ទះ ស្លាប់ 3 និងរបួស 9នាក់
កំពង់ចាម៖ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ មានករណីបាក់វេរ៉ង់ដាផ្ទះ សង្កត់ស្លាប់ មនុស្ស ៣នាក់ និងរងរបួសធ្ងន់ស្រាល ៩នាក់ នៅភូមិខ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ជនរងគ្រោះភាគច្រើនសុទ្ធសឹងជាលោកយាយៗមានវ័យចំណាស់ ក្នុងនោះអ្នកស្លាប់នៅនឹងកន្លែងកើតហេតុម្នាក់ ឯជនរងគ្រោះ ពីរនាក់ទៀតស្លាប់ពេល បញ្ជូនទៅមន្ទីរពេទ្យ។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃ កើតហេតុម្ចាស់ផ្ទះរៀបចំ ធ្វើពិធីឡើងផ្ទះ បានអញ្ជើញភ្ញៀវជាច្រើនបានមកចូលរួម។ សាច់ញាតិបងប្អូនជាច្រើននាក់បាននាំគ្នាមក ចូលរួមហើយមកភ្លៀងឡើង ទៅលើផ្ទះដើម្បីធ្វើពិធី ធ្វើអោយដាក់ បាក់វេរងដានោះតែម្តង ភាគច្រើនជាយាយៗឡើងទៅសូត្រមន្តហើយក៏ស្រាប់តែបាក់វេរ៉ងដាធ្វើឲ្យមានអ្នកស្លាប់ដូចនេះតែម្ដង។ ចំណែកម្ចាស់ផ្ទះមានឈ្មោះប្រុស ប្រពន្ធឈ្មោះគ្រឿន មិនបានរងរបួសអ្វីទេ។
តាមការសន្និដ្ឋានជំហានដំបូងថា មូលហេតុមកពីកំហុស ក្រុមជាងសាងសង់ខុសបច្ចេកទេស៕