កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដុះស្លែ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ
ភ្នំពេញ៖ នៅវេលាម៉ោង១៨ ថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០១៩ នេះនៅចំណុចផ្ទះគ្មានលេខ(គល់ស្ពានអាកាសស្ទឹងមានជ័យ) ផ្លូវ២៧១ ភូមិមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ថា កងកម្លាំងសមត្ថកិច្ចខណ្ឌ បានឲ្យបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋាន និងដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា មានការបើកល្បែងស៊ីសងខុសច្បាប់ និងមានក្រុមក្មេងស្ទាវមកពពាក់ពពួនគ្នា រង់ចាំឱកាសធ្វើសកម្មភាព លួច ឆក់អ្នកដំណើរ ស្ទើររៀងរាល់យប់ ទើបនៅវេលាម៉ោងខាងលើ កម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក គង់ សុវង្ស អធិការរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែង ទីតាំងបាញ់ត្រីនោះត្រូវបានគេចាក់សោ ដោយដកហូតទូហ្គេមបាញ់ត្រី ចំនួន៣គ្រឿង (២គ្រឿងដំណើរការ និងមួយគ្រឿងទៀត មិនដំណើរការ) ។ ចំណែកម្ចាស់ទីតាំងបានគេចខ្លួនបាត់អស់ ហើយទីតាំងត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុបិទចោល។
បច្ចុប្បន្នចំពោះសម្ភារដកហូតទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការខណ្ឌមានជ័យ ដើម្បីរង់ចាំវាយកម្ទេចនៅពេលក្រោយ ៕