ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់កាប់សម្លាប់ប្រពន្ធខ្លួន ហេីយព្យាយាមចងក សម្លាប់ខ្លួនឯងតាមក្រោយ

127


នៅវេលាម៉ោងប្រមាណជា 10 និង 30 នាទីយប់ថ្ងៃទី 6 ខែមេសាឆ្នាំ 2000 16 នេះមានករណីឃាតកម្មប្ដីជាទាហានបានកាប់ សម្លាប់ប្រពន្ធនៅក្នុងបន្ទប់ជួលដោយ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី 1 ខណ្ឌឬស្សីកែវ។

តាមសេចក្តី រាយការណ៍បឋមបានឲ្យដឹងថាប្ដីប្រពន្ធទាំងពីរនាក់នេះ បានមករស់នៅទីនេះប្រមាណជាងមួយឆ្នាំហើយ ហើយពួកគេមានអត្តចរិតស្លូតបូតសុភាពរាបសារ មិនមានទំនាស់ឬក៏មិនមានអ្វីជាមួយ អ្នកជិតខាងនោះទេហើយខែការដែល ឈានដល់ការសម្លាប់ប្រពន្ធហើយ រត់ទៅចងកសម្លាប់ខ្លួនឯងតាមក្រោយ ក៏មិនដឹងមូលហេតុច្បាស់លាស់ឡើយដែរ។ ស្ត្រីដែលបានស្លាប់មានកូនស្រីម្នាក់ជាមួយប្តី ដើមដែលមានអាយុប្រមាណជា 5 ឆ្នាំ ហើយស្ត្រីរូបនោះបានមករួមរស់ជាមួយ នឹងបុរសជាឃាតករដែលជាប្ដីក្រោយ នឹងមានផ្ទៃពោះប្រមាណជា ៣ ខែ។ ពួកគេទាំងពីរនាក់បាន មករួមរស់ក្នុងផ្ទះជួលនេះ ជាប្តីប្រពន្ធដោយមិន បានរៀបការនោះទេ។ តាមសមត្ថកិច្ចបានធ្វើកោសល្យវិច័យ បានបញ្ជាក់ថាបុរសជាប្តីបានប្រើអំពើហិង្សា ទៅលើប្រពន្ធដោយយកខ្សែភ្លើងឆក់ ហើយនិងកាត់មេដៃ ហើយបានយកខ្សែក និងយកកាំបិតអារកសម្លាប់តាមក្រោយ។ ក្រោយពេលសម្លាប់ប្រពន្ធរួច ហើយឃាតករដៃដល់ជាប្តីរូបនោះ បានរត់ទៅបន្ទប់ទឹកហើយ ចងកនៅក្នុងបន្ទប់ទឹកស្លាប់តែម្ដង។ ហើយកូនស្រីអាយុប្រមាណជា 5 ឆ្នាំលោកបានឃើញហេតុការណ៍នេះ ក៏បានរត់ចេញក្រៅបន្ទប់ស្រែកឆោឡោឲ្យគេ ជួយប៉ុន្តែទោះយ៉ាងណាឪពុកម្ដាយក្មេងស្រីនេះ បានស្លាប់ទាំង 2 នាក់ហើយដោយពុំដឹងមូលហេតុកើតឡើង ដោយសារទំនាស់អ្វីនោះទេ។ តាមការពិនិត្យជាក់ស្ដែងបុរសជាប្តីមាន រថយន្តស៊េរីទំនើបមួយគ្រឿង គឺម៉ាកឡិចស៊ីស rx330 ពណ៌ស្ករហើយនៅក្នុងរថយន្តនោះ គឺមានឯកសណ្ឋាននាយទាហាន នឹងមានស្លាកសញ្ញា logo វីអាយភីរបស់ អគ្គមេបញ្ជាការផងដែរ៕


អត្ថបទដែលជាប់ទាក់ទង