ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញហើយអ្នកខ្លាំងទី១១ និងទី១២

103

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនាយប់ថ្ងៃទី៦មេសាគេបានរកឃើញហើយអ្នកខ្លាំងទី១១ និងទី១២សមៃរាប់ឡើងទៅប្រកួតបន្តនៅវគ្គជម្រុះជុំទី២ទៀតនោះ ។
​អ្នកប្រដាល់អេ អាំម៉ារីនភូថងក្លិបប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានយកឈ្នះអ្នកប្រដាល់អេ រ៉ាវ៉ាន់ចាន់រាជក្លិបកុសលកីឡាដោយពិន្ទុ ។ អេ អាំម៉ារីនភូថងឈ្នះដាច់លើគូប្រកួតតែម្ដងគឺចៅក្រមទាំង៥សុទ្ធតែផ្ដល់
ពិន្ទុឲ្យអ្នកប្រដាល់រូបនេះឈ្នះគ្រប់ៗគ្នាតែម្ដង ។

​អេ រ៉ាវ៉ាន់ចាន់រាជខ្ទាតចេញពីការប្រកួតត្រឹមនេះហើយ រី ឯអ្នកប្រដាល់អេ អាំម៉ារីនភូថងត្រូវត្រៀមខ្លួនឡើងប្រកួតបន្តនៅវគ្គជម្រុះជុំទី២ទៀត ។
​អ្នកឈ្នះក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ជី ឆៃលីក្លិបកងពលធំអន្តរាគមន៍លេខ២នៃសមាគមប្រដាល់ក្រសួងការពារជាតិបានយកឈ្នះអ្នកប្រដាល់សល់ ស្រស់ក្លិបសែន សុខគុនខ្មែរមុនស្នូរជួងបញ្ចប់ទឹកទី៣ ។

​ឆៃលីមានប្រៀបលើគូប្រកួតតាំងពីដើមទឹកទី១ មកម្ល៉េះ ។សល់ ស្រស់ត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី១ និងទឹកទី២ ហើយមកដល់ទឹកទី៣គេក៏លើកទង់ជ័យ ស ចុះចាញ់តែម្ដងទៅ ។សល់ ស្រស់អស់ឱកាសដើម្បីឡើងទៅប្រកួតបន្ដនៅជុំទី២ហើយ រីឯជី ឆៃលីគេកក់កៅអីសម្រាប់ឡើងទៅប្រកួតជុំទី២ដែលជុំដ៏តឹងតែងជាងនេះ ។
​ចំពោះការប្រកួតជាមិត្តភាបជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាតាញ់ មករាសមាគមប្រដាល់ក្រសួងការពារជាតិបានផ្ដួលអ្នកប្រដាល់ថៃយ៉ត កាតាន់យូ(Yorth Katanyou)ឲ្យចុះចាញ់នៅទឹកទី៣ ។
​អ្នកប្រដាល់ថៃរូបនេះត្រូវអាជ្ញាកណ្ដាលរាប់២នៅទឹកទី២ចំនួន២លើកបន្ទាប់ពីទទួលរងការវាយប្រហារដោយសាយសារកែងរបស់មករានោះ ។នៅទឹកទី៣ដោយសារមានរបួសហើយអ្នកប្រដាល់រូបនេះមិនមានសមត្ថភាពដើម្បី
តស៊ូជាមួយមករាបាននោះអាជ្ញាកណ្ដាលក៏បញ្ឈប់តែម្ដងទៅ ។

​ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការបានរង្វាន់វិញនោះឆាយ មាសក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងបានផ្ដួលអ្នកប្រដាល់លន សៀកឡេងក្លិបថ្នល់ទទឹងកីឡានៅទឹកទី៤ ។
​សៀកឡេងត្រូវឆាយ មាសវាយឲ្យមានរបួសចិញ្ចើមនៅទឹកទី៣ ហើយនៅទឹកទី៤គេត្រូវឆាយ មាសវាយឲ្យសន្លប់តែម្ដង ។

អត្ថបទដែលជាប់ទាក់ទង