ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យដោះស្រាយផលប៉ះពាល់ គម្រោងខ្សែបញ្ជូនអគ្គិសនី ដែលកំពុងប៉ះពាល់ជាមួយក្រុមហ៊ុន និងដី អ្នកមានតួនាទីខ្ពស់ក្នុងរាជរដ្ឋភិបាល

80

ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាស្ដីពីវិធានការដោះស្រាយបន្ទាន់ ចំពោះផលប៉ះពាល់គម្រោងខ្សែបញ្ជូន 230 គីឡូវ៉ុល និង 500 គីឡូវ៉ុល ពីភ្នំពេញទៅព្រះសីហនុ ដោយសារនៅសល់បង្គោលចំនួនប្រមាណជា 70 បង្គោលទៀតដោះស្រាយមិនទាន់ចេញ ព្រោះប៉ះពាល់ដីក្រុមហ៊ុន និងដីមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងរាជរដ្ឋាភិបាល។

បើតាមសេចក្តី ជូនដំណឹងរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី 5 ខែមេសាឆ្នាំ 2019 បានលើកឡើងថារាជរដ្ឋាភិបាលសង្កេតឃើញថាមានផលប៉ះពាល់ដល់គម្រោងខ្សែបញ្ជូន 230 គីឡូប៉ុល និង 500 គីឡូវ៉ុលដែលជាខ្សែបញ្ជូនអគ្គីសនីដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីបញ្ជូនថាមពលពីប្រភពភាគខាងត្បូងមកប្រើប្រាស់ក្នុងប្រព័ន្ធបណ្ដាញជាតិទាំងមូល ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ហើយត្រូវបញ្ចប់ឱ្យបានមុនចុងខែមករាឆ្នាំ 2020 ខាងមុខនេះ។ ដោយឡែកខ្សែបញ្ជូននេះមានបង្គោលសរុប 421 បង្គោល ហើយបានដោះស្រាយរួចរាល់ចំនួន 349 បង្គោល នៅសល់ចំនួន 72 បង្គោលតែមួយចំនួនធំជាប់ពាក់ព័ន្ធជាមួយនឹងដី របស់បណ្ដាក្រុមហ៊ុនធំៗ និងអ្នកមានតួនាទីក្នុងរាជរដ្ឋាភិបាលមួយចំនួន ស្ថិតនៅក្នុងភូមិសាស្ត្រនៃរាជធានីខេត្តចំនួន 4 រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង