ផ្កាយ២យោធាផឹកស៊ី តាំងយប់រហូតដល់ភ្លឺស្រវឹងជោកជាំបាញ់ជិត១០គ្រាប់ ព្រោះខឹងស្រីស្នេហ៍
មណ្ឌលគិរី៖ លោកផ្កាយ២យោធាម្នាក់ បានផ្ទុះអាវុធជាច្រើនគ្រាប់ កណ្តាលក្រុងសែនមនោរម្យ នៅចំនុចផ្សារលឹមប៉េងឃុន ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុមសែនមនោរម្យ នាវេលាម៉ោង៥នឹង៣០នាទីព្រឹកថ្ងៃទី០៧ ខែមេសា នេះ។ លោកផ្កាយ២ត្រូវ នគរបាលក្រុងសែនមនោរម្យ ឃាត់ខ្លួនបានភ្លាមៗ
គឺជាកម្លាំងកងវិស្វកម្
ក្រោយកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានចុះឃាត់ខ្លួន ជនសង្ស័យ ១នាក់ ជាមន្រ្តីយោធា បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរី ដើម្បីធ្វើការសាកសួរ ចាត់ការ តាមនិតិវិធីច្បាប់ ។
ជនបាញ់បោះសេរី បានផឹកស៊ីជាមួយបក្ខពួកពេញមួយយប់ រហូតព្រលឹមពេលកើតហេតុ យោធាប្រមឹកនេះ។បម្រុងបើករថយន្តចេញពីកន្លែងផឹកស៊ី ប៉ុន្តែមាននារីម្នាក់ ឃាត់នឹងបានដកសោររថយន្តទុក មិនឲ្យធ្វើដំណើរព្រោះឃើញគាត់ស្រវឹងខ្លាំង ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។សេចក្តីរាយការណ៍បន្តថា គ្រាន់តែមិនបានចេញទៅក្រៅ ដូចបំណងលោកផ្កាយពីរក្តៅចិត្ត។ក៏ទាញបានកាំភ្លើងខ្លីម៉ាក ឡុក បាញ់មេឃអស់៧ទៅ៨គ្រាប់ ផ្អើលអស់ អ្នករស់នៅក្នុងក្រុងសែនមនោរម្យ ។តែមើលទៅលោកឧត្តមសេនីយ៏ទោនោះវិញ បាញ់ជិត១០ហើយដើររេរាហាក់ដូចជាការកម្សាន្តអ៊ីចឹង ។ទោះជាយ៉ាងណាលោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ដែលបានដឹកនាំកម្លាំងចុះ ប្រតិបត្តិការឃាត់ខ្លួនផ្កាយពីរប្រមឹកប្រាប់យ៉ាងខ្លីថា ពេលនេះ អ្នកបាញ់បោះសេរី ត្រូវបានប្រគល់ឲ្យខាងកងរាជអាវុធហត្ថ ដើម្បីចាត់ការបន្តហើយ៕