ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ មិនហាមចំពោះការធ្វើសង្ក្រាន្តនោះទេ តែមិនគួរនឹងធ្វើសង្ក្រាមនៅលើប្រឡាយបឹងត្របែក ដោយវានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស

95

 ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មិនហាមចំពោះការធ្វើសង្ក្រាន្តនោះទេ តែមិនគួរនឹងធ្វើសង្ក្រាមនៅលើប្រឡាយបឹងត្របែកនោះទេ ដោយវានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សបាន ។ 

   ការបញ្ជាក់បែបនេះគឺក្រោយពីសង្គមស៊ីវិលមួយក្រុមបានធ្វើរៀបចំធ្វើចង្ក្រានមួយនៅលើប្រឡាយបឹងត្របែកដោយមិនមានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ហើយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើការហាមឃាត់និងរុះរើចេញជាបន្ទាន់ជៀសវាងមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលចូលរួមនៅក្នុងសង្ក្រាននោះ។

បើតាមការផ្សាយរបស់អង្គការខុមហ្វ្រែល នៅយប់ថ្ងៃទី ០៦ខែមេសាបានបញ្ជាក់ថា អាជ្ញាធរបានហាមឃាត់ និងរុះរើទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី របស់យុវជនយុវនារីក្នុងការកាយសំអាតប្រឡាយទឹកស្អុយបឹងត្របែក ដោយមិនមានច្បាប់អនុញ្ញាត្តពីរដ្ឋបាលរាជធានី។  តាមគម្រោងសង្ក្រាន្តឆ្នាំថ្មី ត្រូវរៀបចំនៅលើប្រឡាយលូបឹងត្របែកចាប់ផ្តើមពីម៉ោង៣ រសៀល ដល់ម៉ោង៩យប់។

លោក សាន ដារាវីត ជាអ្នកផ្តួចផ្តើមរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅលើប្រឡាយទឹកស្អុយបឹងត្របែកនេះ ។

តាមរយៈផេកហ្វេសប៊ុក Luon Sovath នៅយប់ថ្ងៃទី៦ខែមេសានេះ  ព្រះតេជគុណ លូន សាវ៉ាត បានមានសង្ឃដីកាថា ការនាំគ្នាធ្វើកម្មវិធីបុណ្យអបអរសាទរឆ្នាំថ្មី សង្ក្រានឆ្នាំថ្មី នៅក្បែរ និងនៅលើលូទឹកស្អុយបឹងត្របែក ក្នុងគោលបំណង ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន ឲ្យចូលរួមថែរក្សាបរិស្ថានល្អ អនាម័យល្អ ដើម្បីថែរក្សាប្រពៃណី វប្បធម៌ជាតិ បុណ្យចូលឆ្នាំថ្មីផង តែត្រូវបានអាជ្ញាធរខណ្ឌចំការមន ក្រុងភ្នំពេញ ចុះទៅហាមឃាត់ ទប់ស្កាត់ និងចុះរុះរើរោងកម្មវិធីបុណ្យចោលជាបន្ទាន់ ក្រោមហេតុផលថា គ្មានច្បាប់អនុញ្ញាត ។ តើកម្មវិធីបុណ្យអបអសាទរចូលឆ្នាំថ្មី គេតម្រូវឲ្យសុំច្បាប់អាជ្ញាធរ ទើបអាចនាំគ្នា ធ្វើបុណ្យចូលឆ្នាំថ្មី កើតមែន ?។

ចំពោះបញ្ហានេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្តីបានបញ្ជាក់ថា ការហាមមិនឲ្យធ្វើសង្ក្រាមនៅលើប្រឡាយបឹងត្របែកមានមូលហេតុច្រើនយ៉ាងដែលមិនត្រូវឲ្យធ្វើនៅលើប្រឡាយនេះ។

  ទី១ ការធ្វើនៅលើប្រឡាយបឹងត្របែកជារឿងមួយ
ដែលមិនគួរឲ្យមានការប្រារព្ធពិធីនៅលើប្រឡាយនោះទេ បើសិនមនុស្សដែលចូលរួម ហើយរងគ្រោះថ្នាក់ដោយសារការធ្លាក់ចូលទៅក្នុងប្រឡាយលង់ស្លាប់
 តើនរណាជាអ្នកទទួលខុសត្រូវលើបញ្ហានេះ ។
  រដ្ឋបាលរាជធានីមិនដែលហាមប្រាម ហាមឃាត់ ប្រជាពលរដ្ឋក៏ដូចជាសង្គមស៊ីវិល ក្នុងការសម្អាតបរិស្ថានបោសសម្អាតសំរាមនោះទេ។ តែទីតាំងលើប្រឡាយបឹងត្របែកជាទីតាំងមិនគួរឲ្យប្រារព្ធពិធីនោះទេ។ រដ្ឋបាលរាជធានីភ្នំពេញ អាចឲ្យប្រជាពលរដ្ឋក៏ដូចជាសង្គមស៊ីវិលធ្វើសង្ក្រានបែបនេះបាននៅទីកន្លែងសមរម្យមួយ ហើយសុំច្បាប់អនុញ្ញាតិពីរដ្ឋបាលរាជធានី ដើម្បីអប់រំណែនាំប្រជាពលរដ្ឋឲ្យចូលរួមក្នុងការសំអាតក៏ដូចជាថែរក្សាបរិស្ថានទាំងអស់គ្នា មិនគួរនឹងធ្វើនៅលើប្រល័យបែបនេះនោះទេ៕
អត្ថបទដែលជាប់ទាក់ទង