ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខប្រដាល់គុនខ្មែរព្រមានដោយ មនោសញ្ចេតនា

121

ភ្នំពេញ:ប្រមុខសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើការព្រមាន ដល់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធដែលបំពេញការងារមិនសុក្រិត ។
លោកព្រមានធ្ងន់ៗថាការងារផ្ទាល់ខ្លួនរបស់មន្ត្រីម្នាក់ៗគឺ ជាបន្ទាត់វាស់ឲ្យដឹងថាតើខ្លួនមានសមត្ថភាពឬក៏
គ្មាន ហើយខ្លួនបំពេញ ការងារដោយយុត្តិធម៌ឬមិនយុត្តិធម៌ ? លោកបញ្ជាក់ថាលោកមិន បណ្ដេញនរណាចេញពីសហ
ព័ន្ធនោះទេតែបើមន្ត្រីរូបនោះបំពេញការងារដោយមិនប្រក្រតីនោះ ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធនឹង ចាត់ការរឿងនេះ
ហើយបើក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធរកឃើញថា មានកំហុសហើយតែមន្ត្រីរូបនោះ នៅតែមិនកែប្រែលោកនឹងចាត់
ការតាមការសម្រេច របស់ក្រុមប្រឹក្សាវិន័យហើយ ។
លោកបន្តថាពេលនេះលោកត្រូវតែកែទម្រង់មន្ត្រីបច្ចេកទេស ឲ្យខាងតែបាន ។ការផ្ដល់ពិន្ទុមិនប្រក្រតីតើមានអ្វី
នៅពីក្រោយខ្នងទើបគេធ្វើបែបនេះ ។ ការផ្ដល់ពិន្ទុមិនយុត្តិធម៌វាមិនមែនជារឿងអាម៉ាស់ របស់មន្ត្រីរូបនោះតែម្នាក់ឯង
ទេតែជារឿងអាម៉ាស់របស់សហព័ន្ធ និងជាតិទាំងមូលនេះ ប្រសិនបើជាការប្រកួតជាមួយបរទេស ។
ប្រមុខប្រដាល់គុនខ្មែររូបនេះក៏ព្រមានដល់គ្រូបង្វឹកចាស់ៗ ដែលតាំងខ្លួនឯង ជាព្រឹទ្ធាចារ្យអង្គុយចាំតែចាប់កំ
ហុសគេនិងបន្ទោសដល់មន្ត្រីថ្មីៗ គ្រូចាស់ៗត្រូវតែផ្ដល់នូវបទពិសោធន៍ ដែលខ្លួនមានដល់មន្ត្រីថ្មីៗ ហើយមិនត្រូវតាំង
ឬក្សខ្លួនថាជាព្រឹទ្ធាចារ្យឲ្យសោះ ។ត្រូវដឹងថាសព្វថ្ងៃនេះមានមន្ត្រីថ្មីៗមួយ ចំនួនមានសមត្ថភាពជាងមន្ត្រីចាស់ៗទៅ
ទៀត ។
គ្រូចាស់ៗ មន្ត្រីចាស់ៗត្រូវតែបន្ថយអំណួត រីឯមន្ត្រីថ្មីៗដែលលេចចេញ មកពីកីឡាករល្បីៗនោះក៏មិនត្រូវក្អេង
ក្អាងដែរ ។កន្លងមកមន្ត្រីខ្លះពេលសហព័ន្ធ បញ្ឈរជើងរត់ទៅពឹងទូរទស្សន៍ ។ចាប់ពីពេលនេះទៅត្រូវលុបបំបាត់ចេញនូវ
វប្បធម៌បែបនេះបើមានកំហុស ត្រូវតែទទួលការព្រមានហើយបើធ្ងន់ធ្ងរ ឬ មិនព្រមកែខ្លួន នឹងត្រូវបណ្ដេញចេញពីការ ងាររបស់សហព័ន្ធតែម្ដង ។
សូមបញ្ជាក់ថា ប្រធានសហព័ន្ធប្រដាល់គុនខ្មែរធ្វើការព្រមានបែបនេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនរីះគន់ចំពោះ ការបំពេញការងារមិនប្រក្រតីរបស់អាជ្ញាកណ្ដាល ចៅក្រមកន្លងមក ។

អត្ថបទដែលជាប់ទាក់ទង