សេចក្តីថ្លែងការណ៍ស្ដីពី លីកាដូ សំណូមពរឱ្យចាត់វិធានការឱ្យបានឆាប់ សម្រាប់ម្ដាយ និងស្រ្តីមានផ្ទៃពោះជាប់ពន្ធនាគារ
ភ្នំពេញ៖ អង្គការសម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) នៅថ្ងៃទី៨ខែមេសាឆ្នាំ២០១៩ បានចេញផ្សាយនូវអត្ថបទមួយ មានខ្លឹមសារថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ធ្វើការពិនិត្យមើលស្ថានភាពអ្នកជាប់ពន្ធនាគារជាស្រ្តីក្នុងដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ។ តាមរយៈប្រសាសន៍ និងការបង្ហោះនៅលើគណនេយ្យហ្វេសប៊ុកផ្លូវការ សម្ដេចបានមានប្រសាសន៍ថា អ្នកជាប់ឃុំជាស្រ្តីប្រឈមនឹងបញ្ហាជាច្រើនដូចជា មានកូនរស់នៅក្រៅពន្ធនាគារដោយគ្មានអ្នកជួយផ្គត់ផ្គង់ និងត្រូវបានឱពុករបស់ពួកគេបោះបង់ចោល។
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ សូមសម្ដែងការគាំទ្រចំពោះសេចក្ដីអំពាវនាវរបស់សម្ដេច ក្នុងការចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយតម្រូវការរបស់ស្ដ្រីក្នុងពន្ធនាគារ ជាពិសេសស្ថានភាពអ្នកជាប់ឃុំដែលងាយរងគ្រោះដូចជា ម្ដាយមានកូនតូចនៅជាមួយ និងស្រ្តីមានផ្ទៃពោះ ក្នុងពន្ធនាគារ។ បញ្ហានេះ គួរត្រូវបានដោះស្រាយតាមរយៈការប្រើប្រាស់វិធានការផ្លូវច្បាប់ដែលមានស្រាប់ដូចជា ការផ្ដល់អាទិភាពសវនាការចំពោះស្រ្តីក្នុងដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្ន និងការពន្លឿនដំណើរការនៃពាក្យបណ្ដឹងសុំនៅក្រៅឃុំ។
លីកាដូ ក៏បាន សរសេរ លិខិត ទៅ ក្រសួង មហាផ្ទៃ ក្រសួងយុត្តិធម៌ និង ក្រសួង កិច្ចការ នារី ដោយធ្វើការ សំណូមពរ ឱ្យក្រសួង ពាក់ព័ន្ធ ទាំងនេះ ឆ្លើយតប ទៅនឹង ការអំពាវនាវ របស់ សម្ដេច ក្នុងការ ចាត់វិធានការ និងស្វែងរក ដំណោះស្រាយ ឱ្យបាន ឆាប់រហ័ស ចំពោះ ស្ថានភាព ស្រ្តីជាប់ ពន្ធនាគារ ក្នុង ដំណាក់កាល ឃុំខ្លួន បណ្ដោះ អាសន្ន ដោយ ប្រើប្រាស់ វិធានការ ផ្លូវច្បាប់ ដែល មានស្រាប់។
វិធានការ ទាំងនេះ ត្រូវបាន រៀបរាប់ លម្អិត នៅក្នុង របាយការណ៍ ដែល លីកាដូ បាន ចេញផ្សាយ កាលពី ខែតុលា ឆ្នាំ២០១៨ ដោយមាន ចំណងជើងថា “ពេលដែល ត្រូវ ដោះលែង ឱ្យនៅ ក្រៅឃុំ៖ បញ្ឈប់ការ ឃុំខ្លួន បណ្ដោះ អាសន្ន មិនចាំបាច់” ដែល បាន បង្ហាញ ពីស្ថានភាព កុមារ ម្ដាយ របស់ ពួកគេ និង ស្ដ្រីមាន ផ្ទៃពោះ ដែល ត្រូវបាន ជាប់ឃុំ នៅក្នុង ពន្ធនាគារ កម្ពុជា។
លីកាដូ បាន ចាប់ផ្ដើម ឃ្លាំមើល ស្ថានភាព ពន្ធនាគារ នៅកម្ពុជា តាំងពីឆ្នាំ ១៩៩៣ ហើយ បច្ចុប្បន្ន នេះ កំពុង ឃ្លាំមើល ពន្ធនាគារ ចំនួន១៨ ក្នុង ចំណោម ពន្ធនាគារ សរុប ចំនួន២៨ នៅ កម្ពុជា។ យោងតាមច្បាប់ នៃព្រះ រាជាណា ចក្រ កម្ពុជា កុមារ អាយុ ក្រោម៣ ឆ្នាំ ត្រូវបាន អនុញ្ញាត ឱ្យ ស្នាក់នៅ ជាមួយ ម្ដាយ របស់ ពួកគេ ក្នុងពន្ធនាគារ។ បច្ចុប្បន្ននេះ មានកុមារ ចំនួន ១១៣នាក់ និង ស្ដ្រី មានផ្ទៃពោះ ចំនួន៣៨នាក់ កំពុង ជាប់ឃុំ នៅក្នុង ពន្ធនាគារ ចំនួន១៨ ដែលលីកាដូ បាន ធ្វើការ ឃ្លាំមើល។ វិបត្តិនេះ កំពុង តែ ធ្វើឱ្យ មាន ស្ថានភាព កាន់តែ អាក្រក់ឡើង ខណៈ ចំនួនកុមារ ដែល នៅជាមួយ ម្ដាយ ក្នុង ពន្ធនាគារ បាន កើន ឡើង ស្ទើរតែ ទ្វេដង ចាប់តាំង ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ មក។
កុមារ និង ម្ដាយ របស់ពួកគេ ប្រឈម នឹងបញ្ហា ជាច្រើន ដូចជា ខ្វះខាត របបអាហារ ទឹក ប្រើប្រាស់ និង បរិភោគ សម្លៀក បំពាក់ និង គ្រឿង សម្អាត អនាម័យ ផ្សេងៗ។ បញ្ហា ទាំងនេះ គឺមាន ស្ថានភាព អាក្រក់ខ្លាំង ដោយសារ ការប្រើប្រាស់ នីតិវិធី ឃុំខ្លួន បណ្ដោះ អាសន្ន ច្រើន ហួសហេតុ ពេក និង កង្វះខាត នៃការ អនុវត្ត នីតិវិធី ផ្លូវច្បាប់ ដែលមាន ស្រាប់ ដូចជា ពាក្យបណ្ដឹង សុំនៅ ក្រៅឃុំ បណ្ដោះ អាសន្ន ជាដើម។
របាយការណ៍ របស់ លីកាដូ បាន លើកឡើង ពីអនុសាសន៍ មួយចំនួន ខាងក្រោម ដែល អាច ជួយ កាត់ បន្ថយបញ្ហា ដែល សម្ដេច បានមាន ប្រសាសន៍។
• អ្នកជាប់ឃុំ ទាំងអស់ ដែលមាន សិទ្ធិ គួរត្រូវបាន សាកសួរ ថាតើ អ្នកទាំងនោះ ចង់ស្នើសុំ នៅក្រៅឃុំ ឬទេ ជាពិសេស ករណី អ្នកជាប់ឃុំ ដែល ងាយរងគ្រោះ ដូចជា អ្នកជាប់ឃុំ ជាស្រ្តីមាន កូនតូច នៅជាមួយ និង អនីតិជន ជាដើម។ វិធានការ នេះនឹង ជួយធានាថា ក្មេងមិនចាំបាច់ ត្រូវរស់នៅ ក្នុងបន្ទប់ ឃុំឃាំង តូចចង្អៀត ដែល អាច ប៉ះពាល់ ដល់ការ លូតលាស់ ផ្នែករាង្គកាយ និងស្មារតី របស់ពួកគេទេ។
• គួរផ្ដល់ អាទិភាព ចំពោះ សវនាការ សុំនៅ ក្រៅឃុំ នៃករណី មួយចំនួន របស់ អ្នកជាប់ឃុំ ដែលងាយ រងគ្រោះ ដូចជា ស្រ្តីមាន ផ្ទៃពោះ និងម្ដាយ ដែលមាន កូនតូច នៅជាមួយ ដូចនេះ ពួកគេ មិនចាំ បាច់ ត្រូវ ឃុំខ្លួន បណ្ដោះ អាសន្ន ក្នុងរយៈពេល វែង និង មិនមាន ពេលវេលា កំណត់ ជាក់លាក់។ ការ ធ្វើបែបនេះ នឹងជួយ ក្នុងករណី កុមារអាយុ លើសពី ៣ឆ្នាំ ដែល ពួកគេ មិនចាំបាច់ ត្រូវបាន បន្ត រស់នៅ ជាមួយ ម្ដាយ ក្នុង ពន្ធនាគារ ដូចនេះ ពួកគេ មិនត្រូវ បាន បង្ខំ ឱ្យ ទៅរស់នៅ ក្នុង មណ្ឌល ថែទាំ កុមារ។ ដូចគ្នា ផងដែរ មាន ឯកសារ ដែល បញ្ជាក់ថា ស្រ្តីមាន ផ្ទៃពោះ មិន បានទទួល ការថែទាំ ទាំងមុន និង ក្រោយ ពេល សម្រាលកូននោះទេ។
• ធានាថា ការឃុំខ្លួន បណ្ដោះ អាសន្ន រង់ចាំ សវនាការ គួរត្រូវបាន ប្រើប្រាស់ ដោយ សមស្រប និង ជាជម្រើស ចុងក្រោយ ដោយ អនុលោម តាមគោលការណ៍ សន្មត់ ថា គ្មានទោស ដរាប ណា ជនសង្ស័យ មិនទាន់ ត្រូវបាន កាត់ទោស។
• ធានាថា មុនពេល ចេញដីកា សម្រេច ឃុំខ្លួន គួរមានការ ពិចារណា ឱ្យបាន សមស្រប ដោយផ្អែក លើ កាលៈទេសៈ ផ្ទាល់ខ្លួន នៃ រាល់បុគ្គល ដែល ត្រូវបាន ចោទ ប្រកាន់ ដោយ អនុលោម តាមកិច្ច ការពារ ផ្នែកច្បាប់ ជាពិសេស ក្នុងករណី នៃអ្នកជាប់ឃុំ ដែលងាយ រងគ្រោះ ដូចជា ស្ត្រីមាន ផ្ទៃពោះ និងម្ដាយ មានកូនតូច ក៏ដូចជា អនីតិជនជាដើម។
• ធានាថា លក្ខខណ្ឌនៃការ ឃុំខ្លួន បណ្ដោះអាសន្ន រង់ចាំ សវនាការ ឆ្នាំ២០១៤ គួរត្រូវបាន ប្រើប្រាស់ ត្រឹមត្រូវ ដោយពន្យល់ ឱ្យបាន ច្បាស់លាស់ អំពី ហេតុផល ណាមួយ នៃ ហេតុផល ទាំង៦ នៃការ អនុវត្ត នីតិវិធី ឃុំខ្លួន បណ្ដោះ អាសន្ន ចំពោះ ករណី និងអំណះ អំណាង ដែល មាន ហេតុផល ច្បាស់លាស់ មុនពេល សម្រេច ឃុំខ្លួន បណ្ដោះ អាសន្ន។
• ធានាថា រាល់បុគ្គល ដែល ត្រូវបាន ចោទ ប្រកាន់ ទទួល បានសិទ្ធិ និង កិច្ចការពារ មុនពេល សវនាការ រូមមាន ការ ទទួលបាន កិច្ចការពារ ផ្លូវច្បាប់ គ្រប់គ្រាន់ ទទួលបាន ការជូន ដំណឹង ត្រឹមត្រូវ ពីបទចោទ ចំពោះ ពួកគេ និង ដឹងពី នីតិវិធី ពាក់ព័ន្ធ នឹងការ ដាក់ ពាក្យ ស្នើសុំ និង ទទួល បាន សិទ្ធិ នៅ ក្រៅឃុំ ក៏ដូចជា សមត្ថភាព ក្នុងការ ស្នើសុំ នៅក្រៅឃុំ បណ្ដោះ អាសន្ន ជាពិសេស ក្នុងករណី នៃ អ្នកជាប់ឃុំ ដែល ងាយ រងគ្រោះ ដូចជា អនីតិជន ស្ត្រីមាន ផ្ទៃពោះ និង ម្ដាយ មាន កូន តូច ជាដើម។ ដំណើរការ នៃនីតិវិធី ទាំងនេះ គួរត្រូវបាន ពន្យល់ ឱ្យបាន ច្បាស់លាស់ និង អនុវត្ត ឱ្យបាន ទាន់ ពេលវេលា។
លើសពីនេះ លីកាដូ ក៏សូមផ្ដល់ អនុសាសន៍ ឱ្យអគ្គព្រះរាជអាជ្ញា ធ្វើការ ផ្សព្វផ្សាយ ពី គោលការណ៍ ណែនាំ ស្ដីពីរ បៀប ដែល អាជ្ញាធរ យុត្តិធម៌ និង មន្រ្តី តុលាការ គួរដោះស្រាយ ចំពោះករណី មួយចំនួន ដែល ពាក់ព័ន្ធ នឹងម្ដាយ និង ស្ត្រីមាន ផ្ទៃពោះ ដើម្បី ធានាថា អ្នកទាំងនោះ មិនត្រូវ បាន ឃុំខ្លួន ដែល ធ្វើឱ្យ កើនឡើង នូវ ចំនួន អ្នកជាប់ឃុំ នៅពេល អនាគត។
សំណូមពរ ខាងលើនេះ គឺជា វិធីសាស្ត្រ ដ៏ល្អ ជាងគេ ក្នុងការ ដោះស្រាយ ស្ថានភាព អ្នកជាប់ឃុំ ជាម្ដាយ និង ស្រ្តីមាន ផ្ទៃពោះ ហើយ សំណូមពរ ទាំងនេះ ក៏ស្របទៅ នឹង ប្រសាសន៍ របស់ សម្ដេច នាយក រដ្ឋមន្ត្រី ដើម្បី ផ្ដល់អាទិភាព ចំពោះ ស្រ្តី មួយចំនួន នៅក្នុង ពន្ធនាគារផងដែរ។ នេះគឺជា ក្ដីសង្ឃឹម របស់ ស្រ្តីមាន ផ្ទៃពោះ និង ម្ដាយមាន កូនតូច នៅក្នុង ពន្ធនាគារ ដែល កំពុង អនុវត្ត ការឃុំខ្លួន បណ្ដោះ អាសន្ន រង់ចាំ សវនាការ អាចទទួល បានសិទ្ធិ នៅក្រៅឃុំ ឬក៏ត្រូវបាន ជំនុំជម្រះ មុនពេល បុណ្យចូលឆ្នាំខ្មែរ ប្រពៃណី ជាតិ៕