ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌទួលគោករៀបចំ​ពិធីសូត្រមន្ត សុំសិរីសួស្តីឆ្នាំថ្មី បណបណ្តេញគ្រោះឧបទ្រពចង្រៃនៅ​ឆ្នាំ​ចាស់ និង​លើករាសី​សម្រាប់​ឆ្នាំ​ថ្មី

261

ភ្នំពេញ​ ៖​ រដ្ឋបាលខណ្ឌទួលគោកដឹកនាំដោយលោកឯក  ឃុនដឿនជាអភិបាលនិងលោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងមន្ត្រីរាជការទាំងអស់ចំណុះអោយរដ្ឋបាលខណ្ឌ កាលពីព្រឹកថ្ងៃទី០៨ មេសានេះបានរៀបចំ​ពិធីសូត្រមន្ត សុំសិរីសួស្តីឆ្នាំថ្មី  ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃនៅ​ឆ្នាំ​ចាស់ និង​លើករាសី​សម្រាប់​ឆ្នាំ​ថ្មី ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះនៅសាលាខណ្ឌទួលគោក។

  រដ្ឋបាលខណ្ឌទួលគោកបាន​បំពេញ​កិច្ច​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយមាន​ការសូត្រ​មន្ត សមាទានសីល​ចំរើន​ព្រះ​ប​រឹត ប្រគេន​ទ័យ​វត្ថុ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់ ជីដូន​ជីតា ញាតិកា​ទាំង​៧​សន្តាន បុព្វបបុព្វបុរសដែលបានចែកឋានទៅកាន់បរលោកខាងមុខ។
   រដ្ឋបាលខណ្ឌទួលគោសូម​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ព្រះ​នាង ព្រះនាម ទុ​ង្សា​ទេវី​ដែល​និង​យាង​ចូលមក​ថែរក្សា​គ្រប់​គ្រង់​ព្រះរាជាណាចក្រ​កម្ពុជា ជំនួស​ទេវតា​ឆ្នាំ​ចាស់​ប្រោះព្រំ​ពរជ័យ​ស័ព​សា​ធិ​ការ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះអោចំណុះអោយរដ្ឋបាលខណ្ឌទួលគោកទាំងអស់ទទួលបាននូវភាពជោគជ័យថ្មីៗទៀតតាម​ការ​កែ​ទម្រង់​ស៊ី​ជំរៅ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុ​ជា ពិសេស កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់និងការបំរើសេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរបន្ថែមទៀត។
    គួរបញ្ជាក់ថា ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ខ្មែរ ជា​ពិធី​បុណ្យជាតិ​ដ៏​ធំ​មួយ  ដែល​តែង​ធ្វើឡើង​រៀងរាល់​ឆ្នាំ ដោយ​មានរយៈពេល​៣​ថ្ងៃនៅក្នុង​អំឡុង​ខែចេត្រ ហើយឆ្នាំនេះសម្រាប់​ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នឹង​ប្រារព្ធ​នៅ​ថ្ងៃទី ១៤,១៥​និង​១៦ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ៕
អត្ថបទដែលជាប់ទាក់ទង