ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង កញ្ញា រតនៈ ពិសី ចេញបទ ម៉ែតាមជេ ទាក់ទាញអ្នកទស្សនា និងចូលស្ដាប់ជាង៣០ ម៉ឺននាក់ ក្នុងឱកាសសាកល្បងមុនចូលឆ្នាំថ្មី

245

ភ្នំពេញ៖ បញ្ចេញក្បាច់រាំសាកល្បងបទ”ម៉ែតាមជេ”កាលពីកន្លងទៅរបស់ កញ្ញា រតនៈ ពិសី គឺទទួលបានអ្នកចូលទស្សនាមិនតិចជាង៣០ម៉ឺន ដងនោះ បានធ្វើឲ្យនបានសម្រេចបញ្ចេញវីដេអូរាំជាផ្លូវការហើយកាលពីថ្មីៗនេះ។ តារារូបនេះរំពឹងថានឹងអាចផ្តល់ការកម្សាន្តសប្បាយសម្រាប់អ្នកគាំទ្រក្នុងឱកាសជួបជុំកម្សាន្តសប្បាយផងដែរ។
កន្លងមកមានតារាចម្រៀងជាច្រើនបាន បញ្ចេញបទចម្រៀងថ្មីៗ ជាច្រើនបទមុនចូលឆ្នាំទុក សម្រាប់រាំលេងកម្សាន្ត។ ប៉ុន្តែអ្វីដែលគេចម្លែកក្នុងអារម្មណ៍ គឺក្រោយបទចម្រៀង២បទ របស់តារាចម្រៀងកញ្ញា រតនៈ ពិសី និងកញ្ញា រ៉ាប៊ី មានចំណងជើងស្រដៀងគ្នា និងចេញមុនក្រោយគ្នាប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ទោះចេញបុកគ្នាស្ទើចំពេលតែមួយ ប៉ុន្តែបទចម្រៀងទាំងនេះបានបង្ហាញពីចង្វាក់ និងក្បាច់រាំផ្សេងៗពីគ្នា រតនៈ ពិសី បញ្ជាក់ថា បទថ្មីរបស់នាងទើបនឹងចេញចក្រោយមែន ប៉ុន្តែនាងនាង បានសម្រិតសម្រាំងអស់ជាច្រើនខែមកហើយ ហើយនេះគឺជាបទភ្លេងថ្មី។ នាងថាដោយសារចង់មានបទថ្មីផ្ទាល់ខ្លួន នាងបានស្នើឲ្យអ្នកនិពន្វបទភ្លេងថ្មី និងទំនុកច្រៀងពិសេសនេះឡើង។ ទោះជាយ៉ាងណាបទចម្រៀងរបស់នាង មិនមានបំណងប្រកួតប្រជែងជាមួយសិល្បកររូបណានោះដែរ។ តារាស្រីរូបនេះបញ្ជាក់ដែរថាបទចម្រៀងនេះ ជួយច្រៀងដាស់តឿនដល់ក្មេងស្រីដែលក្មេងស្រី ដែលមានចរិកខ្ជិលច្រអូន និងស្របទៅតាមអត្តចរិកឡិឡក់របស់នាងផងដែរ។ អ្វីដែលពិសេស នាង និងប្រធានក្រុមរាំបានរួមគ្នាបង្កើតក្បាច់រាំថ្មី ដើម្បីឲ្យកាន់តែមានភាពទាក់ ទាញ។ ក្បាច់រាំបែបថ្មីរបស់នាងក៏មានការប្រឹក្សា ជាមួយអ្នកជំនាញរាំដើម្បីបំបែកក្បាច់ល្អ ងាយដល់អ្នកគាំទ្ររាំលេងកម្សាន្ត ដែលទើបនឹងថតបញ្ចប់។
​នាងរំពឹងដែរថា បទចម្រៀងថ្មីរបស់នាងនឹងទទួលបានការគាំទ្រ និងយកមករាំលេងកម្សាន្តក្នុងឱកាសជួបជុំនានាផងដែរ។ សម្រាប់ការងារសិល្បៈតារាស្រីរូបនេះបញ្ជាក់ថា នាងនៅតែទទួលបានឱកាសចេញច្រៀង និងសម្តែងថ្មីៗជាបន្តបន្ទាប់ទាំងក្នុងនិងក្រៅស្រុក។ ខណៈដែលការងារមុខរបរលក់ផលិតផល ថែរក្សាព្យាបាលសម្រស់តាមអនឡាញ ក៏ទទួលបានការគាំទ្រច្រើនពីទស្សនិកជនផងដែរ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង