អ្នកបើកបររថយន្តធុនធំតាមនៅផ្លូវជាតិលេខ៤ ចំនួន១៣១នាក់ មាន៦នាក់ ត្រូវនគរបាលត្រួតពិនិត្យរកឃើញមានអ្នកផ្ទុកសារធាតុញៀន
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថា៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្ត បានចាត់ឲ្យ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាលចរាចរណ៍ស្រុកព្រៃនប់ ចុះធ្វើការត្រួតពិនិត្យអ្នកបើកបររថយន្តធុនធំនៅតាមផ្លូវជាតិលេខ៤ ចំណុចឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដើម្បីពិនិត្យទឹកនោម ធ្វើតេស្តរកអ្នកផ្ទុកសារធាតុញៀន។
លោកស៊ុន សុផាត បានបញ្ជាក់ថា ៖ ក្នុងយុទ្ធនាការនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យអ្នកបើករថយន្តធុនធំ ចំនួន១៣១ នាក់ ក្នុងនោះមានអ្នកបើកបរ ចំនួន៦នាក់ មានផ្ទុកសារធាតុញៀន។
អ្នកបើកបរទាំង៦ នាក់ នោះក្រោយពេលបានស្នើសុំគោលការណ៍ របស់ថ្នាក់លើ ក៏អនុញ្ញាតឲ្យធ្វើការអប់រំនៅនឹងកន្លែង និងធ្វើកិច្ចសន្យាអោយតំណាងក្រុមហ៊ុន មកធានា មិនអោយមានការប្រើប្រាស់បន្តទៀតទេ ។