ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាប្រដាល់គុនខ្មែររៀបចំពិធីសូត្រមន្ត ជម្រះអារម្មណ៍មន្ត្រីបច្ចេកទេស

107


ភ្នំពេញ៖រសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០១៩សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំពិធីសូត្រមន្តសុំសេចក្តីសុខសិរីសួស្តី ដល់មហាគ្រួសារសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ កាន់តែខិតជិតចូលមកដល់នាទីស្នាក់ការសហព័ន្ធតែម្ដង ។
លោកឧត្តមសេនីយ៍ឯកតែមម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាច្រើននាក់បានចូលរួមក្នុងពិធីនេះ។ លោកប្រធានសហព័ន្ធបានបញ្ជាក់ឲ្យដឹងថា នេះជាពិធីសាសនា មួយដែលសហព័ន្ធតែងតែធ្វើជារៀងរាល់ឆ្នាំ ។
ទោះបីក្នុងការគិត ឬការផ្សងរបស់មនុស្សម្នាក់ៗ តាមរយៈពិធីសាសនាមួយនេះ មិនដូចគ្នាក៏ពិតមែនតែក្នុងថានៈដែល លោកជាប្រធានសហព័ន្ធលោកសូម បន់ស្រន់ឲ្យទេវតាឆ្នាំថ្មីជួយ តម្រែតម្រង់ដល់មន្ត្រីបច្ចេកទេសរបស់ ឲ្យបំពេញការងារដោយយុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈ ។
លោកទទួលស្គាល់ថាសហព័ន្ធប្រដាល់គុនខ្មែរដែលរឹងមាំ មកដល់ពេលនេះគឺដោយសារកម្លាំងមហាសាមគ្គី របស់សមាជិកប្រតិបត្ត គ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ ក្លិប និងសមាគម ។ សហព័ន្ធបានបង្កើតឲ្យមានការប្រ កួតជាច្រើនដើម្បីជួយផ្លាស់ប្ដូរជីវភាព អ្នកប្រដាល់ គ្រូបង្វឹក មន្ត្រីបច្ចេកទេស ។
លោកបញ្ជាក់ថា មានការប្រកួតគឺមានការងារធ្វើ ចូលរួមការងារគឺបានទទួល ការឧបត្ថម្ភទោះបីពេលខ្លះរាល់
ការឧបត្ថម្ភវាមិនទាន់បានតាម សេចក្ដីប្រាថ្នាក៏ពិតមែនតែវា ជួយបន្ធូរបន្ទុកជីវភាពបានខ្លះៗដែរ ។ សូមទាំងអស់គ្នាបន្ត
ធ្វើការងារជាមួយគ្នាក្រោមឆ័ត្រនៃគ្រួសារប្រដាល់គុនខ្មែរ ។

អត្ថបទដែលជាប់ទាក់ទង