ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យបែកថ្នាំយកកាំបិត ចាក់ទម្លាយពោះធ្លាយពោះវៀន

88


ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី 9 ខែមេសាឆ្នាំ 2019 នេះបានឲ្យដឹងថា យុវជនម្នាក់ដែលជាមុខសញ្ញា ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ញៀនថ្នាំធ្ងន់ធ្ងរ បានធ្វើអត្តឃាតដោយយកកូនកាំបិតចុងស្រួច មកចាក់ទម្លាយពោះខ្លួនឯងធ្លាយពោះវៀន ចេញមកក្រៅ តែមិនគ្រោះថ្នាក់ដល់អាយុជីវិត ដោយត្រូវបាននគរបាលមូលដ្នាននាំមកសង្រ្គោះទាន់ពេល។

នគរបាលខេត្តក្រចេះបានឲ្យដឹងថា យុវជនរូបនេះត្រូវបាននគរបាលរដ្ឋបាលមូលដ្ឋាន និយាយថា ឈ្មោះ ឃាន សុធារៈ អាយុ២៤ឆ្នាំ រស់នៅឃុំចំបក់ ស្រុកព្រែកប្រសព្វ ជាមុខសញ្ញាធ្លាប់ញៀនថ្នាំ និងទើបតែចេញមកពីមណ្ឌលអប់រំកែប្រែ៕

អត្ថបទដែលជាប់ទាក់ទង