សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមអំណរសាទរក្នុងទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១០កើត ថ្ងៃចន្ទ ១១កើត និងថ្ងៃអង្គារ ១២កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦៕
ឆ្នាំចាស់កន្លងផុតទៅឆ្នាំថ្មីចូលមកដល់ ទោះបីមានបញ្ហាប្រឈមនិងឧបសគ្គរាជរដ្ឋាភិបាលប្តេជ្ញា បន្តកសាងប្រទេសឲ្យរីកចំរើនគ្រប់វិស័យ
សម្តេចតេជោ បានថ្លែងប្រាប់ប្រជាពលរដ្ឋថា ឆ្នាំចាស់បានឆ្លងផុតទៅដោយផ្លាស់ជំនួសវិញនៅឆ្នាំថ្មីទោះបីកម្ពុជាប្រឈមនឹងឧបសគ្គគ្រប់បែបយ៉ាងទាំងក្នុងនិងក្រៅប្រទេសក៏ដោយក៏រដ្ឋាភិបាលបន្តកសាងប្រទេសអោយមានវឌ្ឍនភាពនៅគ្រប់វិស័យ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានចេញសារលិខិតជូនជនរួមជាតិកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំ 2019 ខាងមុខនេះ។
សម្ដេចតេជោក៏បានថ្លែងថាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅឆ្នាំនេះប្រព្រឹត្តិទៅស្របពេលដែលរាជរដ្ឋាភិបាលចាប់ផ្ដើមអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 4 សម្រាប់នីតិកាលទី 6 នៃរដ្ឋសភានិងនៅក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលបន្តទទួលបានទំនុកចិត្តដ៏ច្រើនលើសលប់ពីឆន្ទៈរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការដឹកនាំប្រទេសជាតិសម្រាប់រយៈពេល 5 ឆ្នាំបន្តទៀត។
សម្តេចបន្តថាឆ្នាំចាស់បានឆ្លងផុតទៅដោយផ្លាស់ជំនួសវិញនៅឆ្នាំថ្មីទោះបីកម្ពុជាប្រឈមនឹងឧបសគ្គគ្រប់បែបយ៉ាងទាំងក្នុងនិងក្រៅប្រទេសក៏ដោយក៏រដ្ឋាភិបាលបន្តកសាងប្រទេសអោយមានវឌ្ឍនភាពនៅគ្រប់វិស័យនិងការពារបានអែករាជភាពជាតិ សន្តិភាពអធិបតេយ្យនិងបូរណភាពទឹកដីការពារសមិទ្ធផលសង្គមទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រឆាំងដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ឬការញុះញង់ណាមួយឲ្យមានអស្ថេរភាពនយោបាយឬចរាចរក្នុងសង្គមជាតិកម្ពុជា។ ជាលទ្ធផលកម្ពុជារក្សាបាននូវសុខសន្តិភាពឯករាជ្យជាតិនិងអធិបតេយ្យភាពរបស់ខ្លួនព្រមទាំងបញ្ចៀសបាននូវគ្រោះថ្នាក់មហន្តរាយជាថ្មីសម្រាប់ពលរដ្ឋកម្ពុជាដែលកំពុងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងកិច្ច អភិវឌ្ឍន៍ ប្រទេសជាតិ។
សម្ដេចបានបន្តថាឲ្យឈរលើមូលដ្ឋានដែលប្រទេសជាតិ មានសុខសន្តិភាពនិងសន្តិភាពពេញលេញនៅក្នុងឆ្នាំ 2018 កន្លងទៅតាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន 7,5 ភាគរយ កំណើនដ៏រឹងមាំនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើនវិស័យឧស្សាហកម្ម កម្មន្តសាលសំណង់កសិកម្មនិងសេវាកម្មដូចជាទេសចរណ៍ និងអចលនទ្រព្យជាដើមគួរកត់សម្គាល់ថាកម្ពុជាកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មគឺជាប្រទេសដែលពឹងផ្អែក លើវិស័យឧស្សាហកម្មនិងសេវាកម្មកម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយភាពប្រុងប្រយ័ត្ននឹងធ្វើឲ្យសេដ្ឋកិច្ចមានស្ថេរភាពហើយបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែងព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្តរជាតិមានប៉ុន្មាន 29800លានដុល្លារអាមេរិកចំណែកឯការនាំចេញមានប្រមាណ 12 800 លានដុល្លារអាមេរិក។ អត្រាប្ដូរប្រាក់មានស្ថិរភាពអត្រាអតិផរណាស្ថិតក្នុងកម្រិតទាបនិង អាចគ្រប់គ្រងបានទុនបម្រុងអន្តរជាតិបានកើនឡើងជារៀងរាល់ឆ្នាំ អាស្រ័យដោយមានយកផ្ទាល់ពីបរទេសមានកំណើនល្អនិងតុល្យ ភាពជញ្ជីងទូទាត់ក៏មានភាពកាន់តែប្រសើរឡើងផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាស ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឲ្យកាន់តែស៊ីជម្រៅនិង លើកទឹកចិត្តដល់អ្នកយកឲ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលយើងបានរៀបចំការសម្រួលពាណិជ្ជកម្មពង្រីកភាពប្រកួតប្រជែងជូន វិនិយោគិននៅកម្ពុជាក្រោមដំបូលសន្តិភាពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង៕