ខេត្តបាត់ដំបងនឹងមានមណ្ឌលហែលទឹក ជាថ្មីឡើងវិញ
ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាខ្មែរហែលទឹក បានចុះទៅពិនិត្យទីតាំងគម្រោងសាងសង់មណ្ឌលកីឡាហែលទឹកមានទីតាំងស្ថិត នៅក្នុងបរិវេណនៃសាកលវិទ្យាល័យ ខេត្តបាត់ដំបង។
មណ្ឌលហែលទឹកនេះគ្រោងសាងសង់ឡើងតាមស្តង់អន្តរជាតិដែលមានទំហំក្រឡាផ្ទៃអាងបណ្តោយ២៥
ម៉ែត្រ ទទឹង២០ម៉ែត្រ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ។អាងទឹកនេះកសាងឡើង ដើម្បីអាចឲ្យកីឡាករ-កីឡាការនីទាំងជាតិនិងអន្តរជាតិ ក៏ដូចជាមហាជនទូទៅធ្វើការហ្វឹកហាត់កីឡាហែលទឹកដើម្បីសុខភាព ។
ជាមួយគ្នានេះអាងទឹកនេះក៏ជាកន្លែងប្រកួតកម្រិតជាតិ ឬអាចប្រកួតកម្រិតតំបន់បាន ។តាមការគ្រោងទុក
នោះបន្ទាប់បុណ្យចូលឆ្នាំប្រពៃណីជាតិហើយនោះសហព័ន្ធ អាជ្ញាធរ និង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេត្ត
បាត់ដំបងនឹងធ្វើពិធីក្រុងពាលីតាមប្រពៃណីនៃប្រទេសកាន់ព្រះពុទ្ធសាសនាសុំម្ចាស់ទឹកម្ចាស់ដីដើម្បីកសាង ។
លោកហែម គិរីអគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកបានប្រាប់ថាសាងសង់មណ្ឌលកីឡាហែល
ទឹកនៅខេត្តបាត់ដំបងនេះ ជាផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹកក្នុងការអភិឌ្ឍ និងបណ្តុះបណ្តាលកីឡាករ-កីឡាការនីឈុតធំ និងថ្នាល់ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តការណ៍កីឡាកីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡា SEA GAMES 2023 នាពេលខាងមុខនេះ៕